The 7 Habits of Highly Effective Teens Sean Covey http://www.7habits4teens.com/ “The Principle of Sowing & Reaping Sow a thought, and you reap an act; Sow an act, and you reap a habit; Sow a habit, and you reap a character; Sow a character, and you reap a destiny. Samuel Smiles THE Private VICTORY – Inside First Habit 1 BE PROACTIVE (គោដាច់ទើបធ្វើរបង ពេលប្រលងទើបខំរៀន។) I am the force. Take responsibility for your life. Being proactive is more than taking initiative. It is accepting responsibility for our own behavior (past,present, and future) and making choices based on principles and values rather than on moods or circumstances. Proactive people are agents of change and choose not to be victims, to be reactive, or to blame others. They take an Inside-Outside Approach to creating changes. Habit 2 BEGIN WITH THE END IN MIND (ចាប់ច្រវ៉ាសម្លឹងត្រើយ ) Control your own destiny or Someone Else Will Define your mission and goals in life. All things are created twice – first mentally, second physically. Individuals, families, teams, and organizations shape their own future by creating a mental vision and purpose for any project. They don’t just live day to day without a clear purpose in mind. They mentally identify and commit themselves to the principles, values, relationships, and purposes that matter most to them. Habit 3 PUT FIRST THINGS FIRST (ធ្វើអ្វីធ្វើឲ្យហើយកុំទុកឡើយបង្កើតកេរ្តិ៍ ) Will and Won’t Power Prioritize, and do the most important things first. Putting first things first is the second or physical creation. It is organizing and executing around mental creation (your purpose, vision, values, and most important priorities.) The main thing is to keep the main thing the main thing. THE Public VICTORY – Outside Second Habit 4: Think win-win ( នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។) The Stuff That Life Is Made Of Have an everyone-can-win attitude. Thinking win-win is a frame of mind and heart that seeks mutual benefit and is based on mutual respect in all interactions. It’s not about thinking selfishly (win-lose) or like a martyr (lose-win). In our work and family life, members think interdependently -- in terms of “we,” not “me.” Thinking win-win encourages conflict resolution and helps individuals seek mutually beneficial solutions. It’s sharing information, power, recognition, and rewards. Habit 5: Seek first to understand, then to be understood ( ស្តាប់ឲ្យជាក់ សឹមញាក់ចញ្ចើម) You Have Two Ears and one Mouth Listen to people sincerely When we listen with the intent to understand others, rather than with the intent to reply, we begin true communication and relationship building. Seeking to understand takes kindness; seeking to be understood takes courage. Effectiveness lies in balancing the two. Habit 6: Synergize ( អាវៀច ធ្វើកង់ អាត្រង់ ធ្វើកាំ អាណាសាំញាំ ធ្វើអុសដុត) The “High” Way Work together to achieve more Synergy is about producing a third alternative – not my way, not your way, but a third way that is better than either of us would have come up with individually. Synergistic teams and families thrive on individual strengths. They go for creative cooperation. Self-renewal Habit 7: Sharpen the saw ( ទុកវាចាស់ប្រើណាស់វាថ្មី។) It’s “Me Time” Renew yourself regularly Sharpening the saw is about constantly renewing ourselves in the four basic areas of life: physical, social/emotional, mental, and spiritual. It’s the habit that increases our capacity to live all the other habits of effectiveness. “We are free to choose our actions… but we are not free choose consequences of these action” …Stephen Covey quote… Karma កម្ម
Definition of Karma Karma (Sanskrit សំស្រ្កឹត) or Kamma (Pāli បាលី) means "action" or "doing"; whatever one does, says, or thinks is a karma. In Buddhism, the term karma is used specifically for those actions which spring from the intention (cetanā ចេតនា) of an unenlightened being. In the Nibbedhika Sutta, the Buddha said: "Intention (cetanā) I tell you, is kamma. Intending, one does kamma by way of body, speech, & mind.” Cetanā ចេតនា means volition or intention. Only volitional action is called Karma. The Buddha spoke of wholesome actions (កុសលកម្ម) that result in happiness, and unwholesome actions (អកុសលកម្ម) that result in unhappiness. These bring about a fruit (ផល) or result (វិបាក), either within the present life, or in the context of a future rebirth. WHAT IS "GOOD" AND "BAD" KARMA? Good karma is determined by good intentions such as compassion, loving-kindness, and wisdom. Bad karma is called when it arises based on three defilements--anger, greed, and delusion. Unwholesome Action (Akusala Kamma អកុសលកម្ម១០) There are ten types of unwholesome actions which classified into three categories: Three types of bodily actions កាយទុច្ចរិត៣: (1) Killing of living beings,(បាណាតិបាតា) (2) Stealing,(អទិន្នាទានា) (3) Unlawful sexual intercourse. (កាមេសុ មិច្ឆាចារា) These bodily deeds correspond to the first three of the Five Precepts for people to follow. Four types of verbal actions: វចីទុច្ចរិត៤ (1) Lying, មុសាវាទា (2) Slander and tale-bearing, បិសុណាវាចា (3) Harsh speech, and ផរុសវាចា (4) Frivolous and meaningless talk. សម្ផប្បលាបា Except for lying, the other unwholesome deeds performed by speech may be viewed as extensions of the Fourth Precept. Three types of mental actions មនោទុច្ចរិត៣: (1) Covetousness, or eagerly desirous especially of things belonging to others, អភិជ្ឈា (2) Ill-will, and ព្យាបាទ (3) Wrong view.មិច្ឆាទិដ្ឋិ These three deeds correspond to the three evil roots of greed, hatred and delusion. Wholesome Action (កុសលកម្មបទ១០) In contrast, there are ten types of wholesome actions as well: Three types of bodily actions: កាយសុចរិត៣ (1) Not Killing of living beings, បាណាតិបាតា វេរមណី (2) Not Stealing, អទិន្នាទានា វេរមណី (3) Avoiding Unlawful sexual intercourse. កាមេសុមិច្ឆាចារា វេរមណី These bodily deeds correspond to the first three of the Five Precepts for people to follow. Four types of verbal actions: វចីសុចរិត៤ (1) Not Lying, មុសាវាទា វេរមណី (2) Not Slander and tale-bearing, បិសុណាវាចា វេរមណី (3) Not using Harsh speech, ផរុសវាចា វេរមណី (4) Not using Frivolous and meaningless talk. សម្ផប្បលាបា វេរមណី Three types of mental actions: មនោសុចរិត៣ (1) Uncovetousness, អនភិជ្ឈា (2) Good-will, អព្យាបាទ (3) Holding right view.សម្មាទិដ្ឋិ These three deeds correspond to the three wholesome roots of compassion, loving-kindness and wisdom. ជាភាសាខ្មែរ កុសលកម្មបទ និង អកុសលកម្មបទ កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។ -អកុសលកម្មបទ១០ *តើអ្វីទៅជាអកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖ កាយទុច្ចរិត៣ ១-បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។ ២-អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។ ៣-កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ វចីទុច្ចរិត៤ ១-មុសាវាទា កិរិយាពោលដោយពាក្យកុហក។ ២-បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។ ៣-ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។ ៤-សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។ មនោទុច្ចរិត៣ ១-អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។ ២-ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។ ៣-មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។ -កុសលកម្មបទ១០ *តើអ្វីទៅជាកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថមាន១០យ៉ាងគឺ កាយសុចរិត អំពើល្អដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើល្អសម្រេចដោយវាចាមាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖ កាយសុចរិត៣ ១-បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺការសម្លាប់សត្វ។ ២-អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវរបស់ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។ ៣-កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ។ វចីសុចរិត៤ ១-មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យកុហក។ ២-បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ។ ៣-ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។ ៤-សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។ មនោសុចរិត៣ ១-អនភិជ្ឈា មិនមានចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យមកជារបស់ខ្លួន។ ២-អព្យាបាទ មិនមានចិត្ដចងគំនុំគុំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។ ៣-សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ហើយប្រកាន់ថាពិតជាត្រឹមត្រូវមែន។ កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។ សង្ខេប កុសលកម្មបទ និង អកុសលកម្មបទ កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។ អកុសលកម្មបទ១០ កាយទុច្ចរិត៣ ១-បាណាតិបាតា ២-អទិន្នាទានា ៣-កាមេសុមិច្ឆាចារា វចីទុច្ចរិត៤ ១-មុសាវាទា ២-បិសុណាវាចា ៣-ផរុសវាចា ៤-សម្ផប្បលាបា មនោទុច្ចរិត៣ ១-អភិជ្ឈា ២-ព្យាបាទ ៣-មិច្ឆាទិដ្ឋិ កុសលកម្មបទ១០ កាយសុចរិត៣ ១-បាណាតិបាតា វេរមណី ២-អទិន្នាទានា វេរមណី ៣-កាមេសុមិច្ឆាចារា វេរមណី វចីសុចរិត៤ ១-មុសាវាទា វេរមណី ២-បិសុណាវាចា វេរមណី ៣-ផរុសវាចា វេរមណី ៤-សម្ផប្បលាបា វេរមណី មនោសុចរិត៣ ១-អនភិជ្ឈា ២-អព្យាបាទ ៣-សម្មាទិដ្ឋិ ទសជាតក ពាក្យថា "ទសជាតក" គឺជាអតីតប្រវត្តិរបស់ព្រះសក្យមុនីគោតម បរមសម្ពុទ្ធក្នុង ១០ ព្រះជាតិ មុនព្រះជាតិ ដែលបានត្រាស់។ រឿងនេះប្រភពដើមជាភាសាបាលី មាននៅក្នុងគម្ពីរខុទ្ទកនិកាយជាតក មហានិបាត ដែលគេប្រកាន់ជឿថាជាព្រះពុទ្ធវចនៈ ហើយនិងក្នុងគម្ពីរជាតកអដ្ឋកថា ដែលមានមកជាងពីរពាន់ឆ្នាំហើយ។ សេចក្ដីនៃព្រះពុទ្ធវចនៈគ្រប់តែជាតក សុទ្ធតែជាគាថាខ្លី។ លំបាកប្រែ លំបាកស្ដាប់។ ឯសេចក្ដីក្នុងអដ្ឋកថា ដែលជាការពន្យល់នូវពាក្យជាព្រះពុទ្ធវចនៈ នោះទើបងាយស្ដាប់ ហើយជារបៀបចងក្រងរឿងជាតកយ៉ាងក្បោះក្បាយផង។ អ្នកប្រាជ្ញបុរាណក្នុងកម្ពុជរដ្ឋបានប្រែជាសម្រាយ យ៉ាងពិស្ដារតាមអដ្ឋកថា ចែកចេញជា ១០ គម្ពីរស្លឹករឹត ដែលរួមគ្នាហៅថា "គម្ពីរទសជាតក" ផ្ទុកទៅដោយឧត្ដមគតិ ដំបូន្មាន និង ភាសិតដ៏សំខាន់ៗ។ គម្ពីរទសជាតកជាគ្រឿងនិយមរាប់អាន នៃពុទ្ធសាសនិកជនទូទៅក្នុងកម្ពុជរដ្ឋ (ប្រទេសថៃ និង លាវក៏រាប់អានដូចគ្នាដែរ) ។ មាតិកា ១ បារមី១០ ១.១ ទានបារមី ១.២ សីលបារមី ១.៣ នេក្ខម្មបារមី ១.៤ បញ្ញាបារមី ១.៥ វីរិយបារមី ១.៦ ខន្តិបារមី ១.៧ សច្ចបារមី ១.៨ អធិដ្ឋានបារមី ១.៩ មេត្តាបារមី ១.១០ ឧបេក្ខាបារមី ២ ឯកសារយោង បារមី១០ "ទសបារមី" គឺជាការសាងបារមីទាំង១០ ក្នុងជាតិទាំង១០របស់ព្រះពោធិសត្វ ដោយត្រឹមត្រូវមុនពេលបានត្រាស់ជាព្រះពុទ្ធ។ បារមីទាំង១០នោះគឺ ៖
ព្រះពោធិសត្វ កាលទ្រង់ចាប់ជាតិទាំង១០ (ដែលហៅថាទសជាតិ) ក្នុងជាតិនីមួយៗ ទ្រង់ខំកសាងបំពេញបារមី ដោយតឹងរ៉ឹងហ្មឺងហ្មាត់ មិនដែលបន្ធូរបន្ថយ ឬបណ្តែតបណ្តោយសោះឡើយ។ សួរថា បារមី ប្រែថា ដូចម្តេច? អធិប្បាយយ៉ាងណា? ឆ្លើយថា បារមីស័ព្ទនេះ លោកប្រែបានច្រើនយ៉ាង តែក្នុងទីនេះ យកតែស័ព្ទពីរយ៉ាងមកប្រែ ព្រមទាំងអធិប្បាយដូចមានសេចក្តីតទៅ៖ ១. បារមី ប្រែថា គុណជាតិជាគ្រឿងដល់នូវព្រះនិព្វាន ព្រោះតែកិរិយាកសាងនូវបុណ្យកុសលអ្វីមួយ ដែលសម្បយុត្តដោយបញ្ញា។ ២. បារមី ប្រែថា ការរក្សា ឬការបំពេញ នូវគុណធម៌អ្វីមួយដែលជាធម៌ដ៏ខ្ពង់ខ្ពស់។ សេចក្តីអធិប្បាយ៖ ធម៌ទាំងឡាយណា ដែលជាគុណដ៏វិសេស មានទាន សីល ភាវនា ជាដើម ដ៏សម្បយុត្តដោយបញ្ញា ប្រាសចាកតណ្ហា ទិដ្ឋិ មានៈ លោភៈ ទោសៈ មោហៈ ធម៌ទាំងឡាយនោះ ឈ្មោះថា បារមី។ ធម៌ទាំងឡាយណា ដែលមិនមានគុណដ៏វិសេស មានទាន សីល ភាវនា ជាដើម ដ៏ប្រាសចាកបញ្ញា ហើយសម្បយុត្តតែដោយតណ្ហា ទិដ្ឋិ មានៈ លោភៈ ទោសៈ មោហៈ ធម៌ទាំងឡាយនោះ មិនឈ្មោះថា បារមីទេ។ ទាន សីល ភាវនា ដែលសាធុជនបានធ្វើហើយ ដោយតាំងចិត្តថា មិនចង់បានលាភសក្ការៈ ឬគុណវិសេសផលប្រយោជន៍ពីអ្នកទទួលក្តី ឬក៏មិនប្រាថ្នាយកកេរ្តិ៍ឈ្មោះយសស័ក្តិ ទៅកើតជានេះជានោះក្តី គឺធ្វើដោយតាំងចិត្តថា ឲ្យអស់តែកិលេសពីក្នុងខន្ធសន្តាន ហើយយកព្រះនិព្វានជាគោលប៉ុណ្ណោះ ទាន សីល ភាវនានោះ ទើបឈ្មោះថា បារមីធម៌។ ទាន សីល ភាវនា ដែលសាធុជនបានធ្វើហើយ ដោយតាំងចិត្តប្រាថ្នា ចង់បានលាភសក្ការៈ ឬ ទាមទារគុណបំណាច់ ផលប្រយោជន៍ពីអ្នកទទួលក្តី ចង់ឲ្យគេពោលសរសើរ លើកតំកើងខ្លួន ជាអ្នកធំ អ្នកគ្រាន់បើក្តី ឬមានបំណងចង់ទៅកើតជានេះជានោះឲ្យបានថ្កុំថ្កើងរុងរឿងក្តី ទាន សីល ភាវនានោះ មិនបានឈ្មោះថា បារមីធម៌ឡើយ។ ពុទ្ធសាសនិកជនណា បានបំពេញកុសលអ្វីមួយ ប្រកបដោយចិត្តជ្រះថ្លារីករាយ ទាំងប្រកបដោយការចេះដឹងប៉ិនប្រសប់វាងវៃ ស្អប់ខ្ពើមធុញទ្រាន់ភពបី ពុទ្ធសាសនិកជននោះ បានឈ្មោះថា ជាអ្នកបានបំពេញបារមីធម៌ដោយពិត។ កុសលនេះ ហៅថា វិវដ្តគាមិកុសល។ ពុទ្ធសាសនិកជនណា បានបំពេញកងការកុសលអ្វីមួយដោយចិត្តជ្រះថ្លារីករាយដែរ តែប្រាសចាកបញ្ញា គឺធ្វើដោយការល្ងង់ខ្លៅ ហើយប្រាថ្នាភពតូចភពធំ ចង់កើតជានេះជានោះជាដើម ពុទ្ធសាសនិកជននោះមិនបានឈ្មោះថា ជាអ្នកបំពេញបារមីធម៌ទេ។ កុសលនេះ ហៅថា វដ្តគាមិកុសល។ ក្នុងបារមីមួយៗ លោកចែកចេញជាបីៗ រួមត្រូវជាបារមី៣០គត់។ បារមីទាំង៣០នេះ ព្រះពុទ្ធជាគ្រូនៃយើងក្តី ព្រះបច្ចេកពុទ្ធ និងអនុពុទ្ធក្តី ឬ ព្រះអសីតិសាវ័កក្តី សុទ្ធតែបានបំពេញបារមីទាំងនេះ គ្រប់ៗអង្គ គ្រាន់តែមានបំណងប្រាថ្នានិងការកសាងធ្ងន់ ដោយបារមីនេះបារមីនោះខុសៗគ្នាប៉ុណ្ណោះ អង្គខ្លះប្រាថ្នាជាពុទ្ធភូមិ អង្គខ្លះប្រាថ្នាជាបច្ចេកភូមិ អង្គខ្លះប្រាថ្នាជាសាវ័កភូមិ ម្ល៉ោះហើយលទ្ធផល គឺផលដែលបានសម្រេចនៃលោកទាំងនោះ ក៏ទៅជាធ្ងន់ស្រាលយូរឆាប់ស្រណុកពិបាកតាមលំដាប់ថ្នាក់ឧបនិស្ស័យវាសនាប៉ុណ្ណោះឯង។ ទានបារមី ការបរិច្ចាគធនទ្រព្យឲ្យទៅជាទាន ដោយចិត្តមេត្តាប្រណីអាណិតខ្លោចផ្សាទួទៅ ចំពោះមនុស្សសត្វមិនរើសមុខ ទាំងមិនប្រាថ្នាទាមទារបំណាច់ផលប្រយោជន៍អំពីមនុស្សសត្វអ្នកទទួល វិញឡើយ គឺតាំងចិត្តថា បរិច្ចាគទ្រព្យនេះឲ្យអស់តែសេចក្តីកំណាញ់ពីក្នុងខន្ធសន្តានប៉ុណ្ណោះ យ៉ាងនេះហៅថា ទានបារមី ៗប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយគឺព្រះនិព្វាន ព្រោះការបរិច្ចាគធនទ្រព្យ។ បារមីនេះចែកចេញជា៣យ៉ាងគឺ៖ ១. បុត្តទារស្សបិ ការបរិច្ចាគនូវធនទ្រព្យបុត្រភរិយាមិនស្រណោះអាឡោះអាល័យឲ្យទៅជាទាន ហៅថា ទានបារមី។ ២. អត្តនោ អង្គស្សបិ ការបរិច្ចាគនូវអវយវៈធំតូចនៃខ្លួន មានសាច់ ស្បែក ឈាម សរសៃ ឲ្យទៅជាទាន ហៅថា ទានឧបបារមី។ ៣. ជីវិតស្សបិ ការបរិច្ចាគនូវជីវិត មានពុះទ្រូងរូងយកថ្លើម ប្រមាត់ បេះដូងជាដើម ឲ្យទៅជាទាន ហៅថា ទានបរមត្ថបារមី។ វេស្សន្តរជាតក ព្រះពោធិសត្វចាប់ជាតិជាវេស្សន្តរ ជាបុត្តព្រះបាទស្រីសញ្ជ័យព្រះចៅជេតុត្តរ ព្រះពោធិសត្វអង្គនេះ ទ្រង់បំពេញទានបារមី។លំដាប់នោះ ព្រះបាទស្រីសញ្ជ័យ ទ្រង់អភិសេកព្រះពោធិសត្វនិងព្រះនាងមទ្រីឲ្យជាអគ្គមហេសី។ ព្រះអង្គមានព្រះរាជបុត្រពីរព្រះអង្គ គឺចៅជាលី និងនាងកណ្ហាជិនា។ ព្រះអង្គទ្រង់បំពេញទានបារមី ចំណាយព្រះរាជទ្រព្យជាទាន ក្នុង១ថ្ងៃរាប់សែនកោដិកហាបណៈ ដល់មនុស្សទុគ៌ត សូម្បីតែដំរីបច្ចយនាគ ក៏ទ្រង់បរិច្ចាគទានដែរ។ ឯពួកអ្នកសិវិរាស្ត្រ ខ្លាចក្រែងសាបសូន្យរាជសម្បត្តិ ទើបចូលទៅក្រាបទូលព្រះរាជាឲ្យបំបរបង់ព្រះពោធិសត្វចេញពីនគរ ព្រះពោធិសត្វក៏នាំនាងមទ្រី និងបុត្រាបុត្រីចូលទៅនៅក្នុងព្រៃ។ សម័យថ្ងៃមួយ ព្រះនាងដើររកបេះផលានុផលក្នុងព្រៃ ទុកព្រះរាជបុត្រឲ្យនៅចាំអាស្រម។ ជួនជាក្នុងកាលនោះ មានជូជកព្រាហ្មណ៍ព្រឹទ្ធាចារ្យចូលទៅសុំព្រះរាជបុត្រ ព្រះពោធិសត្វក៏ប្រទានបុត្រាបុត្រីទាំងពីរអង្គដល់ព្រាហ្មណ៍នោះ ទៀត។ ក្រោយមក មានឥន្ទព្រាហ្មណ៍ចូលមកសុំព្រះនាងមទ្រី ព្រះអង្គក៏ព្រមប្រទាន ប៉ុន្តែព្រះឥន្ទគ្រាន់តែនិម្មិតបំពេញទានបារមីប៉ុណ្ណោះ ហើយថ្វាយមកវិញ។ ចំណែកឯព្រះបាទស្រីសញ្ជ័យ ទ្រង់ត្រាស់បង្គាប់អស់នាហ្មឺនសព្វមុខមន្ត្រី ឲ្យទៅអញ្ជើញព្រះពោធិសត្វ មកសោយរាជសម្បត្តិវិញ ព្រះអង្គក៏ព្រមទទួលដោយព្រះទ័យជាកតញ្ញុតាធម៌ចំពោះគុណូបការនៃព្រះ វររាជបិតា។ ព្រះពោធិសត្វនិងនាងមទ្រី ព្រមទាំងបុត្រាបុត្រី បាននៅជាសុខក្សេមក្សាន្ត ក្នុងនគរជេតុត្តររៀងទៅ។ លុះអស់ព្រះជន្មាយុ ក៏បានទៅឧប្បត្តិក្នុងស្ថានតុសិតទេវលោកនាយ។ សីលបារមី ការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី ឲ្យមានចរិយាសណ្តាប់ធ្នាប់ត្រឹមត្រូវល្អក្តី ឬតាំងវិរតិចេតនាវៀរចាកបាប ហើយសមាទាននូវសិក្ខាបទ៥, ៨, ២២០ក្តី សង្រូមឥន្ទ្រីយក្នុងសីលដែលបានកាន់ប្រព្រឹត្តហើយ ឲ្យបរិសុទ្ធផូរផង់ មិនឲ្យពព្រុះធ្លុះធ្លាយ ដើម្បីសង្កត់សង្កិននូវវិតិក្កមទោស ឲ្យឃ្លាតចេញពីខន្ធសន្តាន ទាំងមិនលុះក្នុងកណ្តាប់ដៃនៃតណ្ហា គឺមិនប្រាថ្នាចង់បានស័ក្តិយសនោះៗសោះឡើយ មានតែព្រះនិព្វានយកមកជាគោលអារម្មណ៍ប៉ុណ្ណោះយ៉ាងនេះ ហៅថា សីលបារមីៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះតែការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ ៖ ១.បុត្តទារស្សបិ ការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែបុត្រភរិយា ហៅថា សីលបារមី។ ២. អត្តនោ អង្គស្សបិ ការរក្សាកាយវាចា ឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែអវយវៈតូចធំរបស់ខ្លួន ហៅថា សីលឧបបារមី។ ៣. ជីវិតស្សបិ ការរក្សាកាយវាចា ឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែជីវិត ហៅថា សីលបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… ភូរិទត្តកុមា ព្រះពោធិសត្វចាប់ជាតិជាភូរិទត្ត ទ្រង់បំពេញសីលបារមី។ កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់ច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសមុទ្ទជា ជាអគ្គមហេសីនៃព្រះបាទធតរដ្ឋក្នុងពិភពនាគ។ នាមដើមហៅថា “ទត្តកុមា” ក្រោយមក ព្រះអង្គបានឡើងទៅដោះស្រាយបញ្ហាថ្វាយសក្កទេវរាជៗថ្វាយព្រះនាម ថា “ភូរិទត្តកុមារ” វិញ ព្រោះមានប្រាជ្ញាលើសទេវតាទាំងពួង។ ភូរិទត្តពោធិសត្វ មានចិន្តាថា “ប្រយោជន៍អ្វីដល់អាត្មាអញនៅជាសត្វតិរច្ឆានដូច្នេះ គួរតែអាត្មាអញទៅរក្សាសីលឲ្យបរិសុទ្ធក្នុងស្ថានមនុស្សប្រសើរ ជាង” ក៏ថ្វាយបង្គំលាសក្កទេវរាជមកកាន់ស្ថានមនុស្ស។ ភូរិទត្តទៅព័ទ្ធព័ន្ធនូវដំបូកមួយជិតឆ្នេរយមុនានទី តាំងសច្ចាធិដ្ឋានថា “អាត្មាអញនឹងរក្សាឧបោសថសីល បើនរណាមួយ ត្រូវការឆ្អឹងសាច់ឈាមសរសៃស្បែករបស់អញ ក៏ចូរយកតាមប្រាថ្នាចុះ” ហើយធ្មេចនេត្រាជាសុខក្នុងឧបោសថនោះទៅ។ កាលនោះ មានព្រាហ្មណ៍អាលម្ពាយ (ហ្មពស់) ម្នាក់ ដើរទៅឃើញព្រះអង្គហើយ ក៏ចូលទៅចាប់ទាញកន្ត្រាក់ហែកមាត់ច្រកថ្នាំពិសក្តី វាយដំច្រំធាក់ជិះជាន់ញាំញី ទាល់តែមានព្រះលោហិតធ្លាក់តាមមាត់នឹងនាសិកក្តី ទោះបីព្រាហ្មណ៍ប្រើឲ្យរាំ ស៊ីឈ្នួលអ្នកស្រុកយកផលប្រយោជន៍មកចិញ្ចឹមប្រពន្ធកូនក្តី ក៏មិនប្រទូស្តតបតវិញឡើយ បើជាបើកពពារព្រួសពិស អាចធ្វើឲ្យព្រាហ្មណ៍នោះទៅជាផេះក៏បាន ប៉ុន្តែនាគមិនធ្វើដូច្នោះឡើយ តែងតែខំប្រឹងតាំងហរទ័យឲ្យរឹងប៉ឹងមាំមួនក្នុងសីលរបស់ខ្លួនជា ដរាប។ លុះអស់ជន្មាយុ ក៏បានទៅកើតក្នុងស្ថានតាវត្តឹង្សទេវលោក សោយទិព្វសម្បត្តិអស់កាលយូរអង្វែង។ នេក្ខម្មបារមី ការចេញចាកកាម ទៅសាងបព្វជ្ជាដោយចិត្តជ្រះថ្លាចំពោះសមណភេទក្តី មានចិត្តធុញទ្រាន់នឿយណាយក្នុងទ្រព្យសម្បត្តិបុត្រភរិយាដែលជាទីស្រឡាញ់ពេញចិត្ត ក៏ខំស្មឹងស្មាធ៍ចំរើនសមថធម៌ និងវិបស្សនាធម៌ឲ្យកើតឯកគ្គតារម្មណ៍ក្តី ឬក៏មានចិត្តភ័យខ្លាចតក់ស្លុតចំពោះសត្វនិងសង្ខារដែលវិលកើតវិល ស្លាប់ រកទីបំផុតគ្មាន ហើយស្វែងរកពោធិញាណ ដើម្បីកំចាត់បង់នូវកិលេសឲ្យអស់ពីខន្ធសន្តាន យ៉ាងនេះហៅថា នេក្ខម្មបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះចេញសាងបព្វជ្ជា។ បារមីនេះ ចែកចេញជា៣យ៉ាង ៖ ១. បុត្តទារស្សបិ ការចេញសាងបព្វជា្ជ ឥតជាប់ជំពាក់ទាក់ទាមនឹងបុត្រភរិយា ដែលជាទីស្រឡាញ់ពេញចិត្ត ហៅថា នេក្ខម្មបារមី។ ២. អត្តនោ អង្គស្សបិ ការចេញសាងបព្វជា្ជ ឥតគិតដល់អវយវៈតូចធំរបស់ខ្លួន ដែលជាទីគាប់ចិត្ត ហៅថា នេក្ខម្មឧបបារមី។ ៣. ជីវិតស្សបិ ការចេញសាងបព្វជា្ជ ឥតគិតដល់ជីវិត ដែលជាទីស្រឡាញ់បណ្តាច់បណ្តូលរបស់ចិត្ត ហៅថា នេក្ខម្មបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… តេមិយជាតក ព្រះពោធិសត្វ ចាប់ជាតិជាតេមិយ បំពេញនេក្ខម្មបារមី។ កាលកន្លងទៅហើយ ព្រះពោធិសត្វច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងចន្ទាទេវី ជាអគ្គមហេសីនៃព្រះបាទកាសិករាជ ក្នុងក្រុងពារាណសី។ កាលព្រះពោធិសត្វប្រសូតបានព្រះជន្ម១ខែ ព្រះវររាជបិតា ទ្រង់ព្រះរាជទានពរថានឹងផ្ទេររាជសម្បត្តិដល់តេមិយកុមារនេះ។ ព្រះអង្គគ្រាន់តែឮព្រះរាជឱង្ការប៉ុណ្ណោះ ក៏មានព្រះទ័យនឹកព្រួយជាខ្លាំង ព្រោះព្រះអង្គមានព្រះទ័យនឿយណាយក្នុងកិលេសកាមនិងវត្ថុកាម ដោយយល់ឃើញថា “រាជសម្បត្តិនេះ ដែលធ្វើខ្លួនឲ្យធ្លាក់ទៅក្នុងនរក វិលកើតវិលស្លាប់រកទីបំផុតមិនឃើញ” ទើបព្រះអង្គធ្វើជាមនុស្សខ្វិនថ្លង់។ ទុកជាព្រះវរមាតាបិតា លួងលោមយ៉ាងណាក្តី គំរាមកំហែងដោយឧបាយផ្សេងៗក្តី ព្រះបរមពោធិសត្វនៅតែមិនព្រមធ្វើតាម ទើបព្រះវរបិតា ទ្រង់ប្រើសុនន្ទសារថី ឲ្យចាប់ព្រះអង្គយកទៅកប់ចោលក្នុងរណ្តៅ។ ពេលនោះ ព្រះពោធិសត្វ ទ្រង់ដោះព្រះអង្គរួចពីគ្រោះថ្នាក់ហើយ ទើបបណ្តេញសុនន្ទសារថីឲ្យត្រឡប់មកវិញ ដើម្បីថ្វាយដំណឹងដល់ព្រះវរមាតាបិតាឲ្យបានជ្រាបថា “ព្រះអង្គមិនមែនជាមនុស្សខ្វិនថ្លង់ទេ ដែលធ្វើដូច្នោះ ព្រោះមិនត្រូវការរាជសម្បត្តិទេតើ!”។ តពីនោះមក ព្រះអង្គទ្រង់បំពេញនេក្ខម្មបារមី ចេញទៅទ្រង់ផ្នួសនៅក្នុងព្រៃ។ ព្រះវរមាតាបិតា បានជ្រាបដំណឹងហើយ ក៏លើកសេនាទៅតាមព្រះអង្គឲ្យមកសោយរាជសម្បត្តិវិញ លុះបានស្តាប់ធម្មទេសនា ក៏កើតសង្វេគ ទើបនាំគ្នាចូលកាន់បព្វជ្ជាក្នុងពេលនោះឯង។ បញ្ញាបារមី ការដឹងច្បាស់នូវសាមញ្ញលក្ខណៈ មានអនិច្ចលក្ខណៈជាដើមក្តី ការកំណត់ដឹងនូវបញ្ចក្ខន្ធដោយចំណែកៗ មានរូបក្ខន្ធជាដើមក្តី ការឈ្វេងយល់ដោយឧបាយនៃសេចក្តីករុណាចំពោះសត្វទាំងឡាយឲ្យរួចចាក ទុក្ខ គឺការកើត ចាស់ ឈឺ ស្លាប់ក្នុងភពវដ្តសង្សារក្តី ការត្រិះរិះពិចារណាពិនិត្យពិច័យ ចំពោះហេតុផលប្រយោជន៍និងឥតប្រយោជន៍ឲ្យសត្វទាំងឡាយមិនរើសមុខ ក្តី ហៅថាបញ្ញាបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះការដឹងច្បាស់ ឬការវិនិច្ឆ័យ។ បារមីនេះចែកចេញជា៣យ៉ាងគឺ៖ ១. បុត្តទារស្សបិ ការដកចិត្តផុតស្រឡះអំពីគ្រឿងឧបករណ៍ និងបុត្តភរិយា ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញាបារមី។ ២. អត្តនោ អង្គស្សបិ ការដកចិត្តផុតស្រឡះអំពីអវយវៈតូចធំរបស់ខ្លួន ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញាឧបបារមី។ ៣. ជីវិតស្សបិ ការដកចិត្តផុតស្រឡះអំពីជីវិត គឺការរស់នៅ ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍ និង មិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញាបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… មហោសថជាតក ព្រះពោធិសត្វចាប់ជាតិជាព្រះមហោសថ បំពេញបញ្ញាបារមី។ កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់ច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសុមនាទេវី ជាភិរិយារបស់សិរីវឌ្ឍសេដ្ឋីក្នុងនគរមិថិលា។កាលប្រសូតមក មហាជនបានសន្មតនាមថា “មហោសថកុមារ” ព្រោះកុមារនេះ មានថ្នាំទិព្វនៅក្នុងដៃ។ ខាងក្រោយមក ព្រះរាជា ទ្រង់ព្រះនាមវិទេហរាជ សោយរាជសម្បត្តិក្នុងនគរមិថិលានោះ បានតាំងមហោសថកុមារ ជាព្រះរាជបុត្រច្បងរបស់ព្រះអង្គ ដោយហេតុកុមារនេះ មានបញ្ញាឈ្លាសវៃលើសលប់ជាងជននានាទាំងអស់។ លុះពោធិសត្វ មានព្រះជន្មាយុ១៦វស្សា បានចូលទៅស្តីដណ្តឹងនាងអមរា ស្ត្រីប្រកបដោយបញ្ចពិធកល្យាណីជាភរិយា។ មហោសថបណ្ឌិតបំពេញបញ្ញាបារមី ដោយបានដោះស្រាយប្រស្នា១៩ប្រការ ដែលមហាជនសាកសួរ ព្រមទាំងប្រស្នាដទៃទៀតជាច្រើន បានជួយឧបត្ថម្ភព្រះរាជា ឲ្យមានសេចក្តីសុខក្សេមក្សាន្ត ក៏ព្រោះតែប្រាជ្ញារបស់ខ្លួនដែរ។ សម័យថ្ងៃមួយ ព្រះរាជាលើកយកមេណ្ឌបញ្ហាមកសួរថា អ្នកមានបញ្ញា និងអ្នកមានទ្រព្យ អ្នកណាប្រសើរជាង? មហោសថបណ្ឌិតដោះស្រាយថា អ្នកមានបញ្ញាប្រសើរជាង ព្រោះសេចក្តីសុខដ៏ក្រៃលែង បុគ្គលនឹងយកទ្រុព្យទៅទិញពុំបានឡើយ មានតែបញ្ញានេះហើយ ដែលធ្វើឲ្យខ្លួនបាននូវទីរលត់ទុក្ខ។ ព្រះរាជាមានព្រះទ័យសោមនស្ស ហើយព្រះរាជទានឲ្យមហោសថបណ្ឌិត នៅជាសុខសប្បាយតរៀងទៅ។ វីរិយបារមី សេចក្តីព្យាយាម ជាគុណប្រយោជន៍យ៉ាងសំខាន់ អាចញុំាងកិច្ចការ សេចក្តីប្រាថ្នា គោលបំណងគ្រប់យ៉ាងឲ្យសម្រេចបាន។ សេចក្តីប្រឹងប្រែងស្មឹងស្មាធ៍ចំពោះកុសលធម៌ ដោយតឹងរ៉ឹង មិនបង្អោនចិត្តឲ្យធ្លាក់ចុះក្នុងអំណាចតណ្ហា គឺមិនប្រាថ្នាលាភសក្ការៈ ឬផលប្រយោជន៍ពីជនដទៃ គឺព្យាយាមដើម្បីនឹងបំបាត់បង់នូវកិលេសឲ្យអស់រលីងពីខន្ធសន្តាន ប៉ុណ្ណោះ ទោះបីមានទុក្ខតត្រាកតត្រាំដូចម្តេច ក៏មិនបន្ធូរបន្ថយ លះបង់សេចក្តីព្យាយាមចោល ហៅថា វីរិយបារមីៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយគឺព្រះនិព្វាន ព្រោះសេចក្តីព្យាយាម។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖ ១. បុត្តទារស្សបិ សេចក្តីព្យាយាមចំពោះកម្មជាកុសល មានការបរិច្ចាគទ្រព្យធនជាដើម មិនគិតដល់បុត្រភរិយា ដែលជាទីស្រឡាញ់ពេញចិត្តយ៉ាងនេះ ហៅថា វីរិយបារមី។ ២. អត្តនោ អង្គប្បច្ចង្គស្សបិ សេចក្តីព្យាយាមចំពោះកម្មជាកុសលយ៉ាងតឹងរ៉ឹង មិនគិតដល់អវយវៈរបស់ខ្លួនយ៉ាងនេះ ហៅថា វីរិយឧបបារមី។ ៣. ជីវិតស្សបិ សេចក្តីព្យាយាមចំពោះកម្មជាកុសល យ៉ាងតឹងរ៉ឹង ស៊ូលះបង់ជីវិត មិនលះបង់សេចក្តីព្យាយាមចោលយ៉ាងនេះ ហៅថា វីរិយបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… ជនកជាតក ព្រះពោធិសត្វចាប់ជាតិជាព្រះជនកបំពេញវីរិយបារមី។កាលកន្លងទៅហើយពោធិសត្វច្យុត ចាកទេវលោកមកចាប់បដិសន្ធិក្នុងផ្ទៃនៃអគ្គមហេសីព្រះបាទអរិដ្ឋជនក ក្នុងក្រុងមិថិលាមហានគរ។ ខាងក្រោយមក កើតមានចម្បាំងក្នុងនគរ ព្រះរាជស្វាមីទ្រង់សោយទីវង្គតទៅ ព្រះនាងក៏ភាសខ្លួនចេញពីនគរ ស្រាប់តែសក្កទេវរាជនិម្មិតភេទជាបុរសអ្នកបររទេះ មកនាំនាងយកទៅទុកឯក្រុងចម្បាកនគរ។ កាលពោធិសត្វប្រសូតមក ថ្វាយព្រះនាមថា “មហាជនកកុមារ”។ លុះព្រះអង្គមានព្រះជន្មាយុ១៦វស្សា ក៏លាព្រះមាតាត្រឡប់ទៅនគរវិញ ព្រះអង្គជិះសំពៅទៅដល់កណ្តាលសមុទ្រ មានខ្យល់ព្យុះបោកបែកសំពៅ លិចក្នុងលំហសាគរ មនុស្សស្លាប់អស់ នៅសល់តែពោធិសត្វមួយព្រះអង្គឯង ទ្រង់ខំព្យាយាមហែលទឹកអស់៧ថ្ងៃ ទើបមណីមេខលាទេពធីតា មកស្រង់យកទៅដាក់ក្រោមដើមស្វាយក្នុងឧទ្យានក្បែរនគរមិថិលានោះ។ ពួកមហាជនបានលើកព្រះអង្គឲ្យសោយរាជសម្បត្តិ អភិសេកនាងសិម្ពិនីឲ្យជាអគ្គមហេសី ទើបព្រះអង្គទៅដង្ហែយកព្រះមាតា មកនៅក្នុងនគរមិថិលាវិញ។ ព្រះពោធិសត្វសោយរាជសម្បត្តិបាន៧ឆ្នាំ ទ្រង់ព្យាយាមបរិច្ចាគព្រះរាជទ្រព្យឲ្យទាន រក្សាសីលពុំដែលលស់ខាន ព្រះអង្គមានព្រះទ័យនឿយណាយចំពោះកាមសុខ ទើបសេ្តចចេញទៅទ្រង់ព្រះផ្នួសតាបសនៅក្នុងព្រៃ ខំស្មឹងស្មាធិ៍ព្យាយាមធ្វើសមណធម៌ អស់មួយពាន់ឆ្នាំ ទើបបានសម្រេចឈាន និងអភិញ្ញា។ លុះអស់ព្រះជន្មាយុ ក៏បានទៅឧប្បត្តិក្នុងស្ថានព្រហ្មលោក។ ខន្តិបារមី ការអត់ធន់ចំពោះសេចក្តីលោភ ក្រោធខឹងក្តី ចំពោះការស្រេកឃ្លាន ក្តៅត្រជាក់ ទុក្ខលំបាកក្តី ការទប់ទល់ទ្រាំទ្រ ចំពោះទោសកំហុសនៃជនដទៃ ដែលព្យាបាទបៀតបៀនសង្កត់សង្កិនញាំញីក្តី ហើយមិនប្រទូស្តតបតទៅវិញ ហៅថា ខន្តិបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះការអត់ធន់ ឬអត់ទ្រាំ។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ ៖ ១. បុត្តទារស្សបិ ការអត់ធន់ទ្រាំ ចំពោះកំហុសនៃបុត្តភរិយា ឬក៏ជនដទៃ ហៅថា ខន្តិបារមី។ ២. អត្តនោ អង្គស្សបិ ការអត់ធន់ទ្រាំ ចំពោះសេចក្តីទុក្ខលំបាកនៃអវយវៈរបស់ខ្លួន ហៅថា ខន្តិឧបបារមី។ ៣. ជីវិតស្សបិ ការអត់ធន់ទ្រាំ ចំពោះការផ្តាច់បង់នូវជីវិត ហៅថា ខន្តិបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… ចន្ទកុមារជាតក ព្រះពោធិសត្វ ចាប់ជាតិជាចន្ទកុមារ ជាបុត្រព្រះបាទវសវត្តី ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វអង្គនេះ ទ្រង់បំពេញខន្តិបារមី។ ព្រះបាទវសវត្តី ទ្រង់តាំងចន្ទកុមារឲ្យជាឧបរាជ តាំងកណ្ឌហាលព្រាហ្មណ៍បុរោហិតឲ្យជាអ្នកវិនិច្ឆ័យ។ កាលព្រាហ្មណ៍បុរោហិតនោះ បានកាន់ដំណែងតុលាការហើយ ក៏មានចិត្តល្មោភស៊ីសំណូក អំពីប្រជាជន កាត់ក្តីមិនត្រឹមត្រូវតាមច្បាប់។ ព្រះបាទវសវត្តីទ្រង់ជ្រាប ទើបដកកណ្ឌហាលព្រាហ្មណ៍ចេញពីដំណែង ហើយប្រគល់នាទីនេះ ឲ្យចន្ទកុមារវិញ។ ឯកណ្ឌហាលព្រាហ្មណ៍ តាំងពីថ្ងៃនោះមក តែងគយគន់រំពៃមើលទោសចន្ទកុមារជានិច្ច ប៉ុន្តែរកចន្លោះនឹងចាប់ថ្នាក់ពុំបានសោះ។ ជួនជាក្នុងរាត្រីមួយ ព្រះវរបិតាទ្រង់សុបិននិមិត្ត ទើបត្រាស់សួរព្រាហ្មណ៍ថា ខ្ញុំឯងយល់សប្តិឃើញថា “បានឡើងទៅកាន់ឋានសួគ៌” តើត្រូវធ្វើបុញ្ញកម្មអ្វី ទើបបានទៅកើតក្នុងឋានសួគ៌? ព្រាហ្មណ៍ទុច្ចរិតនឹកឃើញដល់ចន្ទកុមារ ដែលខ្លួនប៉ងនឹងព្យាបាទនោះ ទើបក្រាបទូលថា “សូមព្រះអង្គសម្លាប់ព្រះរាជបុត្ត ព្រះរាជធីតា និងអគ្គមហេសី ដើម្បីបូជាយញ្ញវិធី ទើបបានទៅកើតក្នុងឋានសួគ៌”។ ព្រះរាជាក៏ព្រមធ្វើតាម។ ទើបព្រះអង្គត្រាស់បង្គាប់ឲ្យចាប់ពោធិសត្វ ទៅដាក់ក្នុងទ្រុង បម្រុងនឹងសម្លាប់ តែពោធិសត្វឥតមានតក់ស្លុតនឹងសេចក្តីស្លាប់នោះសោះ ទ្រង់ចេះតែខំបំពេញខន្តិបារមី មិនប្រទូស្តតបតចំពោះព្រាហ្មណ៍នោះឡើយ។ ដោយគុណានុភាពបារមីនេះ ស្រាប់តែក្តៅរំជួលដល់អមរិន្ទ្រាធិរាជៗ ក៏ចុះមកស្រែកគំរាមឲ្យដោះលែងពោធិសត្វភ្លាម។ ពួកមហាជន ក៏ប្រហារព្រាហ្មណ៍នោះស្លាប់ទៅ ហើយបណ្តេញព្រះបាទវសវត្តីចេញពីនគរ រួចអភិសេកពោធិសត្វឲ្យសោយរាជសម្បត្តិ ទោះបីពោធិសត្វអង្វរករគេយ៉ាងណា គេក៏ពុំស្តាប់សោះឡើយ។ លុះអស់ព្រះជន្មាយុ ក៏បានទៅឧប្បត្តិក្នុងទេវលោក។ សច្ចបារមី សេចក្តីទៀងត្រង់ គឺមិនពោលពាក្យកុហក មិននិយាយឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ឬក៏មិនពោលបំផ្លើសឲ្យលើហូសពីការដឹង ការឃើញដោយតាំងចិត្តបរិសុទ្ធពិតត្រង់ចំពោះសត្វទាំងឡាយ ទុកដូចជាក្រុមញាតិឬមិត្តភ័ក្ត ហើយមិនប្រាថ្នាទាមទារផលប្រយោជន៍គុណបំណាច់អ្វីមួយអំពីសត្វដទៃ នោះឡើយ គឺតាំងចេតនាឲ្យតែទៀងត្រង់ ដើម្បីកំចាត់បង់នូវមុសាវាទដែលជាកិលេសជាតិ ឲ្យឃ្លាតចាកខន្ធសន្តានប៉ុណ្ណោះ យ៉ាងនេះហៅថា សច្ចបារមី ៗប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយគឺព្រះនិព្វាន ព្រោះសេចក្តីទៀងត្រង់។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖ ១. បុត្តទារស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែបុត្រភរិយា ហៅថា សច្ចបារមី។ ២. អត្តនោ អង្គស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែអវយវៈរបស់ខ្លួន ហៅថា សច្ចឧបបារមី។ ៣. ជីវិតស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែជីវិតហៅថាសច្ចបរមត្ថបារមី។ ដូចឧទាហរណ៍ថា វិធុរជាតក ព្រះពោធិសត្វចាប់ជាតិជាព្រះវិធុរ បំពេញសច្ចបារមី។ កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមព្រះបាទធនញ្ជ័យកោរព្យ សោយរាជ្យសម្បត្តិនៅនគរឥន្ទបត្តបុរី ព្រះអង្គមានអ្នកប្រាជ្ញមួយរូបឈ្មោះ “វិធុរបណ្ឌិត” សម្រាប់ទូន្មានធម៌ចំពោះព្រះអង្គ ព្រមទាំងសេ្តច១២១អង្គទៀត។ សេចក្តីដំណាលថា មានសេ្តច៤ព្រះអង្គគឺៈ ព្រះឥន្ទ្រាធិរាជ១ ព្រះវរុណនាគរាជ១ សេ្តចសុបណ្ណគុ្រឌ១ ព្រះរាជបុត្តព្រះបាទធនញ្ជ័យកោរព្យ១ បានមកជួបជុំគ្នា រក្សាឧបោសថសីល ក្នុងព្រៃឱទ្យានរបស់ព្រះបាទធនញ្ជ័យកោរព្យ។ សេ្តចទាំង៤អង្គនេះ តែងអួតដណ្តើមយកសេចក្តីបរិសុទ្ធរៀងៗខ្លួន ទើបចូលទៅរកព្រះវិធុរបណ្ឌិត ឲ្យកាត់សេចក្តីថ្វាយ។ គ្រានោះ វិធុរបណ្ឌិតវិនិច្ឆ័យថា “បរិសុទ្ធដូចគ្នាទាំង៤អង្គ”។ ធម្មទេសនារបស់ពោធិសត្វ ក៏ល្បីល្បាញសុសសាយ ជ្រាបដំណឹងដល់ព្រះនាងវិមលាទេវី ជាអគ្គមហេសីនៃវរុណនាគរាជ ទើបព្រះនាងធ្វើឧបាយកល ដើម្បីឲ្យបានជួបនឹងពោធិសត្វ។ កាលនោះ បុណ្ណកយក្ខទទួលយកអាសាថា ទៅយកបេះដូងពោធិសត្វឲ្យបាន ទើបបុណ្ណកយក្ខចូលទៅលេងបាស្កាភ្នាល់ជាមួយនឹងព្រះបាទធនញ្ជ័យ កោរព្យ តាំងប្តេជ្ញាថា “ បើព្រះរាជាចាញ់ នឹងឲ្យសម្បត្តិក្នុងនគរទាំងអស់”។ ព្រះរាជាបរាជ័យចាញ់យក្ខ យក្ខសុំយកតែវិធុរបណ្ឌិតមួយប៉ុណ្ណោះ ព្រះរាជាមិនព្រមឲ្យ ទើបអញ្ជើញពោធិសត្វឲ្យមកកាត់សេចក្តី ពោធិសត្វបំពេញសច្ចបារមី កាត់សេចក្តីថា “ត្រូវតែឲ្យទៅយក្ខជាដាច់ខាត”។ បុណ្ណកយក្ខ ក៏នាំពោធិសត្វយកទៅសម្លាប់អស់វារៈ៩ដង តែមិនស្លាប់ឡើយ ដោយគុណានុភាពនៃសច្ចបារមីនោះឯង។ លុះវិធុរបណ្ឌិតអស់ជន្មាយុ ក៏បានឧប្បត្តិក្នុងទេវលោក។ អធិដ្ឋានបារមី ការប្តេជ្ញាដោយផ្លូវចិត្ត ឬការតាំងចិត្តស៊ប់ ក្នុងកុសលធម៌ណាមួយដោយសេចក្តីបរិសុទ្ធ មិនលុះក្នុងអំណាចតណ្ហា គឺមិនប្រាថ្នាលាភសក្ការៈ យសស័ក្តិ ឬផលប្រយោជន៍ពីជនដទៃ ហើយសមាទាននូវកម្មជាកុសលធម៌ ដោយសេចក្តីតឹងរ៉ឹងមោះមុតអង់អាច ដើម្បីកំចាត់បង់នូវកិលេសាសវៈទាំងពួង ទោះបីមានទុក្ខវេទនាមកជ្រៀតជ្រែក ឬគ្របសង្កត់ដូចម្តេច ក៏មិនបន្ធូរបន្ថយឬលះបង់ចិត្ត ដែលបានតំកល់ស៊ប់ហើយនោះចោល ហៅថា អធិដ្ឋានបារមីៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះការតាំងចិត្តស៊ប់ក្នុងកុសលធម៌។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖ ១.បុត្តទារស្សបិ ការតាំងចិត្តស៊ប់ក្នុងកុសលធម៌ដោយមធ្យ័ត្ត ទោះបីបុត្រភរិយា មានទុក្ខលំបាកយ៉ាងណា ក៏មិនបង្អោនចិត្តនឹកដល់បុត្រភរិយាទាំងនោះ ព្រមទាំងមិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះ ហៅថា អធិដ្ឋានបារមី។ ២. អត្តនោ អង្គប្បច្ចង្គស្សបិ ការតាំងចិត្តស៊ប់ក្នុងកុសលធម៌ដោយតឹងរ៉ឹង ទោះបីមានសេចក្តីទុក្ខវេទនា ដល់អវយវៈតូចធំរបស់ខ្លួនយ៉ាងណាក្តី ក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះហៅថា អធិដ្ឋានឧបបារមី។ ៣. ជីវិតស្សបិ ការតាំងចិត្តស៊ប់ ក្នុងកុសលធម៌ដោយតឹងរ៉ឹង ទោះបីមានសេចក្តីអន្តរាយដល់ជីវិត ក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះ ហៅថា អធិដ្ឋានបរមត្ថបារមី។ ដូចមានអតីតនិទានជាឧទាហរណ៍ថា…… នេមិរាជជាតក ព្រះនេមិរាជពោធិសត្វ ទ្រង់បំពេញអធិដ្ឋានបារមី។ កាលនោះ ព្រះពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះអគ្គមហេសីព្រះមហាក្សត្រក្នុងនគរមិថិលា លុះគម្រប់ទសមាសហើយ ក៏ប្រសូតមក។ ព្រះមហាក្សត្រប្រទានព្រះនាមថា នេមិរាជកុមារ។ លុះព្រះវរបិតាមានព្រះកេសាស្កូវហើយ ក៏អភិសេកព្រះនេមិរាជឲ្យគ្រងរាជស្នងព្រះអង្គ។ ព្រះនេមិរាជទ្រង់មានព្រះរាជសទ្ធាបរិច្ចាគព្រះរាជទ្រព្យសាងសាលា ៥ ក្នុងសាលាមួយៗ ទ្រង់ចំណាយ១សែនកហាបណៈ រាល់ៗថ្ងៃឲ្យទាន ទ្រង់រក្សាសីល៥ និងឧបោសថកម្មជាប់ជានិច្ច។ រាត្រីមួយព្រះអង្គទ្រង់បរិវិតក្កថា “មានផលអ្វីហ្ន៎! ប្រសើរជាងទានសីលភាវនា ដែលអាត្មាអញបានធ្វើមកហើយដែរឬ?” ។ លុះទ្រង់បរិវិតក្កប៉ុណ្ណោះហើយ ក៏ផ្ទំស្កល់ទៅ។ ស្រាប់តែដល់រាត្រីមជ្ឈិមយាម ព្រះអមរិន្ទឥន្ទកោសិយ ក៏ហោះមកដោះស្រាយបញ្ហាថា “អានិសង្សផ្នួសមានផលប្រសើរជាងផលទាំងនេះទៅទៀត”។ កាលបើព្រះអមរិន្ទឥន្ទកោសិយ បានហោះទៅដល់ស្ថានតាវត្តឹង្សហើយ ក៏ប្រើមាតលីទេវបុត្រឲ្យប្រដាប់វេជយន្តរាជរថ ទឹមដោយសេះសិន្ទពទិព្វបរហោះមកអញ្ជើញព្រះពោធិសត្វ ឲ្យសេ្តចយាងទៅកាន់ស្ថានតាវត្តឹង្ស។ លុះទៅដល់ហើយ ព្រះអង្គទេសនាថ្វាយសក្កទេវរាជ ៗ មានសោមនស្សចំពោះព្រះអង្គ ក៏បូជាស្ថានតាវត្តឹង្សឲ្យសោយរាជ្យពាក់កណ្តាល។ ព្រះអង្គសំដែងសេចក្តីអរគុណ ហើយក៏លើកថ្វាយទៅសក្កៈវិញ ដោយទ្រង់ព្រះតម្រិះថា “ការសោយសម្បត្តិដោយសារអ្នកដទៃ ពុំប្រសើរឡើយ ទុកដូចជារបស់ខ្ចីគេ”។ ទើបព្រះអង្គលាព្រះឥន្ទ្រាធិរាជៗ ក៏ឲ្យមាតលិទេវបុត្រទឹមវេជយន្តរាជរថ ជូនព្រះអង្គមកកាន់មិឋិលាមហានគរនាមនុស្សលោកវិញ។ លុះដល់ព្រះកេសាស្កូវហើយ ក៏អភិសេកព្រះរាជបុត្រ ឲ្យគ្រងរាជសម្បត្តិស្នងព្រះអង្គៗ ក៏ចេញសាងបព្វជ្ជាជាឥសី តាំងព្រះទ័យមាំក្នុងពោធិញ្ញាណ ប្រឹងចំរើនសមណធម៌ដរាបដល់សម្រេចឈាន និងអភិញ្ញា៥ សមាបត្តិ៨។ លុះសោយព្រះទីវង្គតទៅ ក៏បានឧប្បត្តិក្នុងស្ថានព្រហ្មលោកនាយ។ មេត្តាបារមី សេចក្តីស្រឡាញ់រាប់អាន ឬការជិតស្និទ្ធប្រដិតប្រជីចំពោះសត្វទាំងឡាយមិនមានរើសមុខ ដោយចិត្តបរិសុទ្ធ មិនលុះក្នុងអំណាចនៃតណ្ហា គឺមិនមានប្រាថ្នាលាភសក្ការៈ ឬផលប្រយោជន៍ពីអ្នកដទៃឡើយ ដោយមានគោលបំណងតែម្យ៉ាង ដើម្បីឲ្យសត្វបានសេចក្តីសុខចំរើន កុំឲ្យសត្វបានទុក្ខទោសពៃរ៍ ទាំងដើម្បីនឹងកំចាត់បង់នូវទោសព្យាបាទវិហឹសាទិក្កិលេស ឲ្យអស់ពីខន្ធសន្តានតែប៉ុណ្ណោះ យ៉ាងនេះហៅថា មេត្តាបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះសេចក្តីស្រឡាញ់រាប់អាន។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖ ១. បុត្តទារស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ ទោះបីសត្វដែលបៀតបៀនបុត្រភរិយា ក៏មានការរាប់អានចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាបារមី។ ២. អត្តនោ អង្គស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ សូម្បីសត្វដែលបៀតបៀនអវយវៈរបស់ខ្លួន ក៏មានការរាប់រកចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាឧបបារមី។ ៣. ជីវិតស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ សូម្បីសត្វដែលបៀតបៀនជីវិត ក៏មានការរាប់រកចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… សុវណ្ណសាមជាតក ព្រះពោធិសត្វចាប់ជាតិជាសុវណ្ណសាម ទ្រង់បំពេញមេត្តាបារមី។ កាលកន្លងទៅហើយ ពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃនៃនាងទុប្បារិកា ជាភរិយានៃទុក្កុលៈ មាតាបិតាឲ្យនាមថា សាមៈ (ហៅថា សុវណ្ណសាម) នៅក្នុងសាលាដែលវេស្សកម្មទេវបុត្រនិមិ្មតឲ្យក្នុងព្រៃហេមពាន្ត។ លុះដល់ព្រះពោធិសត្វដឹងក្តីឡើង មាតាបិតាក៏ងងឹតចក្ខុទំាងពីរ។ សុវណ្ណសាមកុមារ ធ្វើការបំរើមាតាបិតា ឥតមានធុញទ្រាន់ឡើយ ព្រមទាំងខំចំរើនមេត្តាព្រហ្មវិហារជាប់ជានិច្ច។ ដោយគុណានុភាពនៃមេត្តាព្រហ្មវិហារនេះ ពោធិសត្វនៅក្នុងទីណាៗ តែងមានពួកម្រឹគចោមរោមជាបរិវារក្នុងទីនោះៗ។ ថ្ងៃមួយសុវណ្ណសាមកាន់ក្អមទៅដងទឹកស្ទឹងមិគសមតា មានហ្វូងម្រឹគចោមរោមជាបរិវារទៅផង។ គ្រានោះព្រះបាទបិលយក្ខ ជាព្រះចៅពារាណសី សេ្តចចេញទៅប្រពាតព្រៃ ដើម្បីបាញ់ម្រឹគ ទ្រង់បានទតឃើញសុវណ្ណសាមពោធិសត្វដែលមានម្រឹគចោមរោមជាបរិវារ ដូច្នោះ ក៏លើកធ្នូបាញ់ម្រឹគ មិនត្រូវម្រឹគបែរជាត្រូវពោធិសត្វវិញ។ ពោធិសត្វក៏ដួលដេកប្រះននៀលទួញថា “ឱ! លោកមាតាបិតាអើយ! លោកមុខជាក្ស័យជន្មាយុទាំងពីរនាក់ពុំខានឡើយ!” ហើយក៏សន្លប់បាត់ស្មារតីក្នុងទីនោះឯង។ ព្រះបាទបិលយក្ខ ឮនូវស័ព្ទវាចានៃពោធិសត្វដូច្នោះ ក៏ទៅនាំមាតាបិតាពោធិសត្វមកកាន់ទីនោះភ្លាម។ លុះមាតាបិតាមកដល់ហើយ ទើបបួងសួងសច្ចាធិដ្ឋានថា “សូមឲ្យថ្នាំពិសសាបសូន្យចាកបុត្ររបស់ខ្ញុំ ឥឡូវនេះទៅ!”។ លំដាប់នោះ ហេតុទាំង៤ យ៉ាងគឺៈ ពោធិសត្វជាសះស្បើយ១ មាតាបិតាមានចក្ខុភ្លឺឡើងវិញ១ អរុណរះឡើង១ ជនទាំងអស់បានដល់អាស្រមបទ១ ក៏កើតប្រាកដឡើង។ ពោធិសត្វលុះអស់ជន្មាយុ ក៏បានទៅឧប្បត្តិក្នុងព្រហ្មលោក។ ឧបេក្ខាបារមី ការតាំងចិត្តព្រងើយកន្តើយ មិនមានសោមនស្ស ទោមនស្សក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ក្តី ការតាំងចិត្តឲ្យនៅជាកណ្តាល មិនត្រេកអររីករាយ មិនមានថ្នាំងថ្នាក់អាក់អន់ ចំពោះសត្វនិងសង្ខារទាំងឡាយ ទោះមានឧបការគុណក្តី មិនមានឧបការគុណក្តី ឬក៏សត្វដែលគួរស្រឡាញ់រាប់អានក្តី សត្វដែលគួរស្អប់ខ្ពើមធុញទ្រាន់ក្តី ក៏នៅតែតាំងចិត្តឲ្យព្រងើយ។ តាមប្រក្រតីទៅបាន តែងមានស្មារតី នឹកឃើញដឹងខ្លួនជានិច្ចមិនភ្លាំងភ្លាត់ យ៉ាងនេះ ហៅថា ឧបេក្ខាបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះតែការតាំងចិត្តព្រងើយៗ កណ្តាលៗ។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖ ១. បុត្តទារស្សបិ ការតាំងចិត្តឲ្យព្រងើយកន្តើយចំពោះបុត្រភរិយា ព្រមទាំងសត្វនិងសង្ខារ ចិត្តដែលតាំងស៊ប់នៅជាកណ្តាលយ៉ាងនេះ ហៅថា ឧបេក្ខាបារមី។ ២. អត្តនោ អង្គស្សបិ ការតាំងចិត្តព្រងើយកន្តើយ ចំពោះអវយវៈរបស់ខ្លួន ព្រមទាំងចំពោះសត្វនិងសង្ខារ ចិត្តដែលតាំងនៅស៊ប់យ៉ាងនេះ ហៅថា ឧបេក្ខាឧបបារមី។ ៣. ជីវិតស្សបិ ការតាំងចិត្តព្រងើយកន្តើយ ចំពោះជីវិតព្រមទាំងចំពោះសត្វនិងសង្ខារ ចិត្តដែលតាំងស៊ប់នៅជាកណ្តាលយ៉ាងនេះហៅថា ឧបេក្ខាបរមត្ថបារមី។ ឧទាហរណ៍ដូចជា…… នារទព្រហ្មជាតក ព្រះពោធិសត្វជានារទព្រហ្ម បំពេញឧបេក្ខាបារមី។ ក្នុងអតីតកាល មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមអង្គតិរាជ សោយរាជសម្បត្តិក្នុងក្រុងមិឋិលា ដែនវិទេហៈ ទ្រង់មានព្រះរាជធីតាមួយព្រះអង្គ ព្រះនាមនាងរុចាទេវី ជាស្ត្រីបរិបូណ៌ដោយប្រាជ្ញា ហើយជាទីគាប់ព្រះទ័យផង។ មានអាមាត្យ៣នាក់ អាមាត្យទី១ ទី២ ជាសម្មាទិដ្ឋិ ឯអាមាត្យទី៣ ជាមិច្ឆាទិដ្ឋិ។ អាមាត្យទាំងអម្បាលនោះតែងនាំសេចក្តីយល់របស់ខ្លួន ទៅក្រាបទូលព្រះរាជាផ្សេងៗគ្នា។ លុះថ្ងៃក្រោយមក ព្រះរាជាក៏ទ្រង់ជឿតាមយោបល់អាមាត្យទី៣ ទើបទ្រង់យាងទៅជួបនឹងលោកគ្រូគុណាជីវក ទ្រង់ជឿតាមគុណាជីវកជាមិច្ឆាទិដ្ឋិ តែងពោលថា គ្មានបុណ្យ បាប នរក សួគ៌ឡើយ។ ហេតុនោះ បានជានាងរុចារាជធីតា ចូលទៅគាល់សម្តេចព្រះវររាជបិតា ក្រាបបង្គំទូលថា “សូមទ្រង់ព្រះមេត្តាប្រោស កុំជឿស្តាប់ពាក្យគ្រូគុណាជីវកៗនោះ យល់ខុសទេ សូមព្រះអង្គលះបង់មិច្ឆាទិដ្ឋិចោលស្រឡះចេញ ទើបបានរួចចាកទោសអំពីលោកន្តរនរក”។ ព្រះបាទអង្គតិរាជ លុះទ្រង់ព្រះសណ្តាប់ហើយ ក៏ទ្រង់អាសូរសំដីបុត្រីណាស់ដែរ ប៉ុន្តែទ្រង់នឹងលះមិច្ឆាទិដ្ឋិចោលចេញពុំបាន។ នាងរុចាទេវីទាល់ប្រាជ្ញា ក៏តំាងសច្ចាធិដ្ឋានបួងសួងដល់ទេវបុត្រ ទេវតា និងព្រហ្ម សូមជួយដោះទុក្ខព្រះវរបិតាឲ្យរួចអំពីមិច្ឆាទិដ្ឋិ។ វេលានោះ ក៏ស្រាប់តែជ្រាបដល់នារទព្រហ្មពោធិសត្វ ៗ ក៏និម្មិតភេទជាឥសី ហើយហោះចុះមកកាន់នគរមិឋិលា សំដែងធម្មទេសនាប្រោសព្រះបាទអង្គតិរាជ ព្រះរាជាក៏ទ្រង់លះបង់មិច្ឆាទិដ្ឋិបានតាមលំដាប់ មានព្រះរាជហឫទ័យបែរមកខាងសម្មាទិដ្ឋិឡើងវិញ ហើយតាំងរក្សាសីលបរិច្ចាគព្រះរាជទ្រព្យឲ្យទានជាប់ជានិច្ច មិនដែលដាច់សោះ។ នារទព្រហ្មពោធិសត្វ ក៏វិលទៅកាន់ព្រហ្មលោកនាយវិញ។ ឯកសារយោង
0 Comments
The Three Refuges of Buddhism The Three Refuges (also known as Jewels) are : The Buddha This is a title for those who have attained Nirvana. The Buddha could also be represented as a concept instead of a specific person: the perfect wisdom that understands Dharma and sees reality in its true form. The Dharma The teachings or law of nature as expounded by the Gautama Buddha. It can also, especially in Mahayana, connote the ultimate and sustaining Reality which is inseparable from the Buddha. The Sangha The community of Buddhists or the congregation of monastic practitioners. During the process with Leona, I came back time and time again to the teachings of impermanence, looking at reality (versus the way I wanted things to be) and I relied very heavily upon the support of my community. Once Leona had stopped eating and drinking for days, I made the decision that I wanted to be there for her at her death. I put out an email letting my friends know that the vet would be making a house call. I received many beautiful words of support. I compiled those words into a document and a dear friend came over before the vet arrived and read the document to us. It turned out to be a very loving and sacred event for me. It was a beautiful sunny day and Leona died in my arms -- out on the patio that she loved. Afterwards, my friend and I went for a walk and saw the beautiful autumn leaves, yet another reminder of impermanence. I have sadness about no longer having Leona's beautifu little body with me, but I am not suffering -- I am grateful for her and the lessons she taught me during her life and her death. I continue to learn. With Metta: May all beings be safe. May all beings be healthy. May all beings be happy. May all beings live with ease. The Four Noble Truths The Four Noble Truths are : Dukkha exists - unsatisfactoriness, suffering, discontent, stress (to be Investigated) Nothing lasts forever. When you understand this it makes it easier to not be so attached to what you're experiencing. So when you're experiencing something you think is bad, you can relax in the knowledge that nothing bad lasts forever. Similarly, when you're experiencing happiness you can also realize that nothing good lasts forever. Why would you want to do that? Because it helps you to be more aware of how you're reacting to your experiences at all times. The cause or origin of dukkha is craving (tanha-lit. thirst) or clinging (to be Abandoned) Craving sensory stimulation, craving existence, and craving non-existence give rise to the "continuity of being" (the tendency to confuse reality with your perception of reality), and with it its attendant suffering. Say you want something and you don't get it--you'd get sad or frustrated. But say you want something and you do get it. Eventually you'll get bored with it and you'll start wanting something else. And so you start all over again. And that's a bummer. Dukkha ceases with the relinquishment of that craving (to be Realized) You can end eternal suffering by ending the craving that leads to the continuation of suffering. Remember that suffering is caused by endlessly wanting what you can't have. So if you can stop this endless wanting, you won't suffer anymore. That's not to say that you won't ever feel pained or sad (or happy or ecstatic) ever again. It's just that it won't be part of an endless cycle of wanting--not getting--being sad--wanting again. The path leading to the cessation of dukkha is the Noble Eightfold Path (to be Developed) So how do you end eternal craving? Just live by the ideals of the Noble Eightfold Path. The Path is grounded in a program of meditation. It delineates a plan of self-discipline regarding ethical conduct, mental discipline, and wisdom. The Path avoids two extremes--the pursuit of complete and ultimate sensory pleasure, or the pursuit of utter self-denial. With Metta: May all beings be safe. May all beings be healthy. May all beings be happy. May all beings live with ease. The Five Precepts The Five Precepts are pretty straightforward and are:
There is transcript of a wonderful lecture on this topic at http://www.urbandharma.org/kusala/revkus/5precepts.html With Metta: May all beings be safe. May all beings be healthy. May all beings be happy. May all beings live with ease. The Five Hindrances The Five Hindrances are negative mental states that impede success with meditation (jhana) [my note: I don't think it's only success with meditation that is impeded by these states] and lead away from enlightenment. These states are: Sensual desire (kamacchanda)Craving for pleasure to the senses. Anger or ill-will (byapada, vyapada)Feelings of malice directed toward others. Sloth-torpor or boredom (thina-middha)Half-hearted action with little or no concentration. Restlessness-worry (uddhacca-kukkucca)The inability to calm the mind. I suspect we all are very familiar with the term "monkey mind". Doubt (vicikiccha)Lack of conviction or trust. With Metta: May all beings be safe. May all beings be healthy. May all beings be happy. May all beings live with ease. The Eightfold Path The Eightfold Path 1 Wisdom/Discernment (pañña) Wise or Right View/Understanding (samma-ditthi)This precept can be thought of as the thorough knowledge and understanding of the Four Noble Truths as a whole. It's the kind of understanding that comes through personal experience. That means that it doesn't matter if you read ten books on Buddhism and can recite things from memory. You need to feel it and know it in your bones. This usually takes repeated exposure to the knowledge, contemplation of the knowledge, and regular practice of the "spiritual exercises". Don't be hard on yourself if it takes you a long time to come to understand Right Understanding from the inside out. At the same time, that's not an excuse to slack off. Right understanding is a facet of wisdom. Wise or Right Intention/Resolve Right Thought is a facet of wisdom (Right Understanding is another). Selfless renunciation, detachment, love and nonviolence, these thoughts are extended to all beings. When this is lacking, however, as in such as thoughts based on selfish desire, hatred and violence, it is a sign that one is lacking in wisdom. Virtue (sila) Wise or Right Speech Don't tell lies. Don't be catty, malicious, vicious, slanderous or libelous in your conversation. Don't delight in salacious rumor-mongering. Why? Because these things bring about disharmony in your relationships with people. When you speak in these ways with others rather than truthfully and down-to-earth, it sets up a relationship between you and other people that's based on untruths. You may be in control of these untruths at first, but eventually, they take on a life of their own, and you'll start to get caught in your own web of deception and mean-spiritedness. Stay away from harsh and malicious language. Foaming at the mouth is to be avoided. Speak carefully and appropriately. Ethical conduct is based on Right Speech. Wise or Right ActionEthical conduct is rooted in Right Action. And as with true ethical conduct, it takes the development of a kind of "moral compass" to know what constitutes Right Action. But basically, it means not to do things that you know cause suffering for yourself or others. Wise or Right LivelihoodThis precept basically directs people not to make money through harming others. For example, typical Buddhist careers would probably not include arms dealers, crystal meth dealers, butchers, or chemical company executives. Concentration/Meditation (samadhi) Wise or Right EffortIt takes a lot of persistence to prevent unharmonious states of mind from coming to be. Right Effort is a Mental Discipline and it involves persisting in your efforts to live your life in keeping with the ideals of the Noble Eightfold Path (also known as the Middle Way). Don't be too rough on yourself when you catch yourself having messed up somehow. Just pick yourself up, dust yourself off, and then gently but firmly set yourself back in the right direction. Wise or Right Mindfulness (samma-sati) You should be ever aware of what your body is doing, what you sense and feel, and what your mind is thinking about. You should attempt to be detached from these things, however. Merely notice them as they happen, and don't get all caught up in, say, that fantasy you love to replay in your head whenever you smell watermelon-scented body lotion. Right Mindfulness is a mental discipline. Wise or Right Concentration (samma-samadhi)This precept points to the various modes of meditation and also other practices used to strengthen mental discipline. A very common practice is "Noticing One's Breath", in which, sitting comfortably with your back upright, you notice your breath as it goes in and out, in and out. You also come to notice that your mind is a nonstop whirlwind of disjoint thought, and with continued meditation the mind tends to calm down and clear up. It's been said that the main thing that the Buddha introduced to the spiritual practices of his day was the practice of Vipassana meditation (or noticing-the-breath-meditation) in order to bring about enlightenment. With Metta: May all beings be safe. May all beings be healthy. May all beings be happy. May all beings live with ease. The Ten Perfections The Ten Perfections 1 Ten Qualities Leading to Buddhahood: Generosity (dana)This can be characterized by unattached and unconditional generosity, giving and letting go. Giving leads to being reborn in happy states and material wealth. Alternatively, lack of giving leads to unhappy states and poverty. The exquisite paradox in Buddhism is that the more we give - and the more we give without seeking something in return - the wealthier (in the broadest sense of the word) we will become. By giving we destroy those acquisitive impulses that ultimately lead to further suffering. Morality (sila)-virtue, integrityIt is an action that is an intentional effort. It refers to moral purity of thought, word, and deed. The four conditions of sila are chastity, calmness, quiet, and extinguishment, i.e. no longer being susceptible to perturbation by the passions like greed and selfishness, which are common in the world today. Sila refers to overall (principles of) ethical behaviour. Renunciation (nekkhamma) Nekkhamma is a Pali word generally translated as "renunciation" while also conveying more specifically "giving up the world and leading a holy life" or "freedom from lust, craving and desires." In Buddhism's Noble Eightfold Path, nekkhamma is the first practice associated with "Right Intention." In the Theravada list of ten perfections, nekkhamma is the third practice of "perfection." Wisdom (pañña)Prajña (Sanskrit) or pañña (Pali) has been translated as "wisdom," "understanding," "discernment," "cognitive acuity," or "know-how." In some sects of Buddhism, it especially refers to the wisdom that is based on the direct realization of the Four Noble Truths, impermanence, interdependent origination, non-self, emptiness, etc. Prajña is the wisdom that is able to extinguish afflictions and bring about enlightenment. Energy/Strength (viriya)- effortIt stands for strenuous and sustained effort to overcome unskillful ways, such as indulging in sensuality, ill will and harmfulness. It stands for the right endeavour to attain dhyana. Virya does not stand for physical strength. It signifies strength of character and the persistent effort for the well-being of others. In the absence of sustained efforts in practicing meditation, craving creeps in and the meditator comes under its influence. Right effort known as viryabala is, thus, required to overcome unskillful mental factors and deviation from dhyana. Patience (khanti)Khanti (Pali) has been translated as patience, forbearance and forgiveness. It is the practice of exercising patience toward behavior or situations that might not necessarily deserve it. It is seen as a conscious choice to actively give patience as if a gift, rather than being in a state of oppression in which one feels obligated to act in such a way. Truthfulness (sacca)Sacca is a Pali word meaning "real" or "true." In early Buddhist literature, sacca is often found in the context of the "Four Noble Truths," a crystallization of Buddhist wisdom. In addition, sacca is one of the ten paramis or perfections that a bodhisatta must develop in order to become a Buddha. Resolution - determination (adhitthana)Adhitthana (Pali; from adhi meaning "higher" or "best" plus stha meaning "standing") has been translated as "decision," "resolution," "self-determination," "will" and "resolute determination." In the late canonical literature of Theravada Buddhism, adhitthana is one of the ten "perfections" (dasa paramiyo), exemplified by the bodhisatta's resolve to become fully awakened. Lovingkindness (metta)Metta (Pali) or maitri (Sanskrit) has been translated as "loving-kindness," "friendliness," "benevolence," "amity," "friendship," "good will," "kindness," "love," "sympathy," and "active interest in others." It is one of the ten paramitas of the Theravada school of Buddhism, and the first of the four Brahmaviharas. The metta bhavana ("cultivation of metta") is a popular form of meditation in Buddhism. The object of metta meditation is loving kindness (love without attachment). Traditionally, the practice begins with the meditator cultivating loving kindness towards themselves,then their loved ones, friends, teachers, strangers, enemies, and finally towards all sentient beings. Commonly, it can be used as a greeting or closing to a letter or note. Buddhists believe that those who cultivate metta will be at ease because they see no need to harbour ill will or hostility. Buddhist teachers may even recommend meditation on metta as an antidote to insomnia and nightmares. It is generally felt that those around a metta-ful person will feel more comfortable and happy too. Radiating metta is thought to contribute to a world of love, peace and happiness. Metta meditation is considered a good way to calm down a distraught mind by people who consider it to be an antidote to anger. According to them, someone who has cultivated metta will not be easily angered and can quickly subdue anger that arises, being more caring, more loving, and more likely to love unconditionally. Equanimity (upekkha) American Buddhist monk Bhikkhu Bodhi wrote: "The real meaning of upekkha is equanimity, not indifference in the sense of unconcern for others. As a spiritual virtue, upekkha means equanimity in the face of the fluctuations of worldly fortune. It is evenness of mind, unshakeable freedom of mind, a state of inner equipoise that cannot be upset by gain and loss, honor and dishonor, praise and blame, pleasure and pain. Upekkha is freedom from all points of self-reference; it is indifference only to the demands of the ego-self with its craving for pleasure and position, not to the well-being of one's fellow human beings. True equanimity is the pinnacle of the four social attitudes that the Buddhist texts call the 'divine abodes': boundless loving-kindness, compassion, altruistic joy, and equanimity. The last does not override and negate the preceding three, but perfects and consummates them." With Metta: May all beings be safe. May all beings be healthy. May all beings be happy. May all beings live with ease. The Ten Paramitas បារមី ទាំង10
The term paramita has two etymologies. The first derives it from the word parama, meaning “highest,” “most distant,” and hence, “chief,” “primary,” “most excellent.” Hence, the substantive can be rendered “excellence” or “perfection.” Paramita also means “that which has gone beyond,” “that which goes beyond,” or “transcendent.” This reading is reflected in the Tibetan translation pha rol tu phyin pa (“gone to the other side”). The paramitas are “transcendent action” in the sense that they are performed in a non-egocentric manner. The Wisdom Sutras, the Lotus Sutra, and the Sutra of the Ten Grounds, as well as a large number of other Mahayana texts, list the perfections:
On the path to perfect enlightenment, the Bodhisattva proceeds through ten distinct stages or grounds (bhumis), each of which is predominantly associated with one of the paramitas:
|