រឿង សាមកុក
រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្រ្តកំពូលមួយនៅលីពិភពលោកដោយរៀបរាប់តាមរឿងពិតដែលកើត
មានឡើងនៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់កាលពីប្រមាណជាង ១៧០០ឆ្នាំមកហើយ។
នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរដោយឧកញ៉ានូកន ជាងកន្លះសតវត្ស
មកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាពផ្សេងៗដែរ ដោយឡែកសៀវភៅ
សាមកុក ច្បាប់រៀបរៀងថ្មីនេះនៃរឿងសាមកុក ដែលយើងបានអធិប្បាយ ផ្ដល់ការវិភាគបន្ថែមនៅក្នុងនេះរួចជាស្រេច
ដើម្បីឲ្យជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅលើសាច់រឿង ដោយធ្វើការសង្ខេបឲ្យខ្លី ត្រង់ចំណុចណាដែលមិនសូវមានសារៈ
សំខាន់ និងពង្រីកបន្ថែមត្រង់ចំណុចសំខាន់ៗ ដើម្បីធ្វើឲ្យសាច់រឿងកាន់តែមានទម្ងន់ ថែមទាំងមិនមានឲ្យបាត់ខ្លឹមសារចាស់របស់ខ្លួនបន្តិចឡីយ។
ប្រលោមលោក សាមកុក នឹងធ្វើឲ្យប្រិយមិត្តអ្នកអានបានស្គាល់រសជាតិ កើតរូបារម្មណ៍ មើលដឹងខុសត្រូវល្អអាក្រក់
ការអធ្យាស្រ័យ ភាពសាហាវឃោរឃៅ កំពូលល្បិចកល ក្លាហាន អង់អាច មោះមុត កំសាក ល្ងង់ខ្លៅ សុខមនោរម្យ
ទុក្ខសោកសង្រេង ញ័រន្ធត់ តក់ស្លុត កណ្ដោចកណ្ដែង។ សូមងាកមកមើលខ្លួនឯង មនុស្សម្នាជុំវិញ និងរបបសង្គម
លើលោកក៏មិនខុសអ្វីពី វដ្តសង្សារ ដូចក្នុងរឿងសាមកុក (សាម=៣ កុក=បក្ស ពួក ក្រុម នគរ សាមកុកគឺបក្សឬវត្ថុ
ទាំង៣) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺជាធម្មជាតិ ធ្វើកម្មត្រូវទទួលផលកម្ម ដែលជាច្បាប់ធម្មជាតិមិនអាចប្រកែកបាន។
សូមឲ្យប្រិយមិត្តទទួលបានប្រយោជន៍ បញ្ញា ការកម្សាន្ដ និងធម្មពីការអាន សិក្សារឿងសាមកុកច្បាប់នេះបើទោះបីជា
អានប៉ុន្មានដង ប៉ុន្មានសា ក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់តែច្រើន ដើម្បីក្លាយជាមនុស្សគួរឲ្យរាប់អានគួរសេពគប់កាន់តែខ្លាំងយ៉ាង នោះដែរ។

តារាងពេលវេលាសម័យសាមកុក
មួយរយៈនេះរកអត្ថបទឯណាមិនបាន ខ្ញុំក៏រត់ចុះរត់ឡើង ទៅពើបប្រទះនឹងអត្ថបទអំពីសម័យសាមកុក ។ ប្រកាសពីថ្ងៃមុនគឺ បងប្អូនទាំង ៣ នៃ ស៊ូ ហាន ក៏ទាក់ទងនឹងរឿងសាមកុកដែរ ។ ឯអត្ថបទនេះ ហៅថា តារាង សមជាង គឺជាតារាងពេលវេលា ពីព្រោះវាបញ្ជាក់ពីឆ្នាំតំបូងនៃការបែកបាក់មហាហាន ការបង្កើតនគរទាំង ៣ រហូតដល់ប្រទេសចិនត្រូវបានបង្រួបបង្រួមសាជាថ្មី ។
ឆ្នាំ ព្រឹត្តិការណ៍
184 * ការបះបោរនៃ ពួកឧទ្ទាមកន្សែងលឿង (The Yellow Turban Rebellion)
188 * ពួកឧទ្ទាមកន្សែងលឿង ត្រូវបានបង្រ្កាប និង កម្ទេច
189 * អធិរាជ លីង (Emperor Ling) សោយទីវង្គត
* ហឹ ជីន (He Jin) តែងតាំង លាវ ពាន (Liu Bian) ជាអធិរាជ សាវ (Emperor Shao)
* ជម្លោះរវាង ហឹ ជីន និង ពួកមហាត្លឹក ក្រោយមក ហឹ ជីន ត្រូវបានពួកមហាត្លឹកធ្វើឃាត
* យាន សាវ (Yuan Shao) និង យាន ស៊ូ (Yuan Shu) នាំទ័ពចូលរាជវាំងសម្លាប់ពួកមហាត្លឹក
* តុង ជូ (Dong Zhou) ឆ្លៀតឳកាសក្តាប់អំណាចហើយទំលាក់ អធិរាជ សាវ ដោយតែងតាំងអនុជទ្រង់ជា អធិរាជ សៀន (Emperor Xian)
* លី ពូ (Lü Bu) សម្លាប់ឪពុកធម៌ខ្លួន ទីង យាន (Ding Yuan) ហើយចុះចូលជាមួយ តុង ជូ
190 * តុង ជូ បញ្ជារឲ្យគេធ្វើឃាត អតីតអធិរាជ សាវ (Emperor Shao)
* ប្រតិបត្តិការសឹកប្រឆាំងនឹង តុង ជូ ដែលដឹកនាំដោយ យាន សាវ
* សមរភូមិស៊ីនយ៉ាង (Xingyang) រវាង តុង ជូ និង ឆាវ ឆាវ (Cao Cao)
191 * សមរភូមិយ៉ាងឈិន (Yangcheng) រវាង យាន សាវ និង យាន ស៊ូ
* សមរភូមិជៀវឈៀវ (Jieqiao) រវាង យាន សាវ និង កុងសុង ចាន់ (Gongsun Zan)
* ស៊ុន ជៀន (Sun Jian) ត្រូវបានសម្លាប់ដោយទ័ពបង្កប់ទម្លាក់ថ្មរបស់ លាវ ប៉ោ (Liu Biao) នៅឯសមរភូមិសៀងយ៉ាង (Xiangyang)
192 * លី ពូ ក្បត់សម្លាប់ តុង ជូ
193 * សមរភូមិហ្វឹងឈួយ (Fengqui) រវាង ឆាវ ឆាវ និង យាន ស៊ូ
194 * លាវ ប៉ី (Liu Bei) កាន់កាប់រដ្ឋបាលតំបន់ស៊ីចូវ (Xuzhou)
* ស៊ុន ឆឺ (Sun Ce) ទទួលជំនួយពី យាន ស៊ូ ចាប់ផ្តើមធ្វើសញ្ជ័យលើតំបន់ជាំងតុង (Jiangdong)
* សមរភូមិខេត្រយ៉ាន (Yan Province) រវាង ឆាវ ឆាវ និង លី ពូ
* លី ពូ កាន់កាប់តំបន់យ៉ានចូវ (Yanzhou) ដោយ ចាង មៀវ (Zhang Miao) និង ឆិន កុង (Chen Gong) ក្បត់ ឆាវ ឆាវ បើកទ្វារ ក្រុងទទួល
* លី ពូ រត់ចោលតំបន់យ៉ានចូវ ក្រោយ ឆាវ ឆាវ នាំទ័ពមកព័ទ្ធទីក្រុង
195 * ស៊ុន ឆឺ បើកប្រតិបត្តិការសឹកវាយឆ្លងទន្លយ៉ង់សេ (Yangtze) ហើយបានកាន់កាប់តំបន់យុទ្ធសាស្រ្តនីវជូ (Niuzhu)
* យាន ស៊ូ ប្រកាសខ្លួនជា អធិរាជមហាចុង (Zhong Dynasty) នៅក្រុងសូវឈុន (Shou Chun)
* ឆាវ ឆាវ នាំទ័ពទៅវាយលុកតំបន់សានទុង (Shandong)
196 * លី ពូ ក្បត់ លាវ ប៉ី ដណ្តើមយកក្រុងសៀភី (Xiapi)
* ឆាវ ឆាវ ទទួលយកអធិរាជ សៀន មកក្រុងស៊ីឆាង (Xu Chang)
197 * សមរភូមិវ័នឈិន (Wangcheng) រវាង ឆាវ ឆាវ និង ចាង ស៊ីវ (Zhang Xiu)
198 * សមរភូមិអ៊ីជីង (Yijing) រវាង យាន សាវ និង កុងស៊ុន ចាន់
* លី ពូ ងាកទៅចងសម្ព័ន្ធភាពនឹង យាន ស៊ូ
* លាវ ប៉ី ចាញ់ទ័ព ឆាវ ឆាវ នៅក្រុងស៊ីវភៃ (Xiaopei)
* លី ពូ ចាញ់ទ័ព ឆាវ ឆាវ នៅក្រុងសៀភី បន្ទាប់មកត្រូវបានប្រហារជីវិត
199 * កុងស៊ុន ចាន់ ស្លាប់នៅសមរភូមិអ៊ីជីង
* លាវ ប៉ី បើកប្រតិបត្តិការសឹកប្រឆាំងនឹង យាន ស៊ូ
* យាន ស៊ូ ស្លាប់ដោយជម្ងឺ
* ស៊ុន ឆឺ វាយបានតំបន់ហ័នឈិន (Huancheng) និង យកឈ្នះ លាវ ស៊ិន (Liu Xun)
* ឆាវ ឆាវ រឹតបន្តឹងសម្ព័នភាពជាមួយ ស៊ុន ឆឹ ដោយឲ្យ ស៊ុន គង់ (Sun Kuang) រៀបការនឹងក្មួយស្រីរបស់ខ្លួន ឯ ឆាវ ចាង (Cao Zhang) កូនទី ៣ របស់ខ្លួន ឲ្យរៀបការជាមួយកូនស្រីរបស់ ស៊ុន ប៉ិន (Sun Ben)
* ស៊ុន ឆឺ បញ្ជារឲ្យគេប្រហារជិវិត ស៊ី កុង (Xu Gong)
* លាវ ប៉ី ដណ្តើមតំបន់ស៊ីចូវ បានពី ឆាវ ឆាវ មកវិញ ហើយឲ្យ គ័ន អ៊ី (Guan Yu) គ្រប់គ្រងក្រុងសៀភី
* ឆាវ ឆាវ បើកប្រតិបត្តិការសឹកដើម្បីយកតំបន់ស៊ីចូវ មកវិញម្តងទៀត គ័ន អ៊ី ចុះចាញ់ ហើយព្រមចុះចូលបម្រើ ឆាវ ឆាវ ជា បណ្តោះអាសន្ន 200
* សមរភូមិគ័នទូ (Guandu) រវាង ឆាវ ឆាវ និង យាន សាវ យាន សាវ បរាជ័យយ៉ាងដំណំ
* គ័ន អ៊ី ចាកចេញពី ឆាវ ឆាវ ទៅរក លាវ ប៉ី
* ស៊ុន ឆឺ ត្រូវបានលួចធ្វើឃាតដោយស្ម័គ្របក្សពួករបស់ ស៊ី កុង ដែលនៅសេសសល់
202 * យាន សាវ ស្លាប់ដោយជម្ងឺ (២៨ មិថុនា) កូនច្បង យាន ថាន (Yuan Tan) ច្បាំងនិង កូនទី២ យាន ស៊ី (Yuan Xi) ដែលរួមដៃ គ្នានិង កូនទី៣ យាន សាង (Yuan Shang) ដណ្តើមទឹកដីគ្នា
204 * ស៊ុន អ៊ី (Sun Yi) កូនទី ៣ របស់ ស៊ុន ជៀន ត្រូវបានលួចធ្វើឃាតដោយ ពាន ហុង (Bian Hong)
206 * ថៃស៊ឺ ឈី (Taishi Ci) ស្លាប់ដោយជម្ងឺ (អាយុបាន ៣៩ ឆ្នាំ)
207 * ជូគឹ លាង (Zhuge Liang) ចូលបម្រី លាវ ប៉ី ហើយបង្ហាញ ផែនការឡុងចុង (Long Zhong Plan)
* ជូគឹ លាង ទៅ អ៊ូខាងកើត (Eastern Wu) ដើម្បីចរចារចងសម្ព័ន្ធភាពរវាង លាវ ប៉ី និង ស៊ុន ឈាន
208 * សមរភូមិស៊ាកូវ (Xiakou) រវាង ស៊ុន ឈាន និង ហ៊ូង ជូ (Huang Zu)
* សមរភូមិឆាងប៉ាន (Changban) រវាង ឆាវ ឆាវ និង លាវ ប៉ី
* រដូវរងា៖ ឆាវ ឆាវ ចាញ់នៅសមរភូមិជ្រលងក្រហម (Red Cliffs) ក្នុងដៃទ័ពសម្ព័ន្ធមិត្តរបស់ លាវ ប៉ី និង ស៊ុន ឈាន
* លាវ ប៉ី នាំទ័ពឡោមព័ទ្ធតំបន់ជីងជូវ (Jingzhou) ហើយឲ្យ គ័ន អ៊ី កាន់កាប់តំបន់នេះ
* ក្រោយសមរភូមិជ្រលងក្រហម មានសមរភូមិ ២ ទៀតគឺ សមរភូមិអ៊ីលីង (Yiling) និង ជៀងលីង (Jiangling)
211 * សមរភូមិច្រកទ្វារថុង (Tong Pass) រវាង ឆាវ ឆាវ និង ម៉ា ចាវ (Ma Chao)
213 * ម៉ា ចាវ នាំទ័ពទៅព័ទ្ធក្រុងជីឈិន (Jicheng) ហើយបានចូលដល់ក្នុងក្រុង
* ម៉ា ចាវ បរាជ័យក្នុងការកម្ទេច យ៉ាង ហ្វូ (Yang Fu) នៅសមរភូមិលូឈិន (Lucheng)
* ឆាវ ឆាវ ត្រូវបានដំឡើងតំណែងជា ស្តេចក្រាញ់ វួយ (Duke of Wei) មានខេត្រ ១០ ឡើងទៅខ្លួន
214 * លាវ ប៉ី ចាប់ផ្តើមទន្រ្ទានកាន់កាប់ខេត្រយី (Yi Province)
215 * លាវ ប៉ី ច្បាំងឈ្នះ លាវ ចាង (Liu Zhang) ហើយបានកាន់កាប់តំបន់អ៊ីជូវ (Yizhou)
* សមរភូមិយ៉ាងភីង (Yangping) រវាង ឆាវ ឆាវ និង ចាង លូ (Zhang Lu)
* សមរភូមិប៉ាស៊ី (Baxi) រវាង ចាង ហ្វី (មេទ័ព លាវ ប៉ី) និង ចាង ហឹ (មេទ័ព ឆាវ ឆាវ)
216 * ឆាវ ឆាវ ឡើងកាន់អំណាចជា សម្តេចវួយ (Prince of Wei)
217 * សមរភូមិចំនុចទឹករាក់ស៊ីវយ៉ាវ (Xiaoyao Ford) រវាង ចាង លីវ (មេទ័ពរបស់ឆាវ ឆាវ) និង ស៊ុន ឈាន
* សមរភូមិយូស៊ីឃូវ (Ruxukou) រវាង ឆាវ ឆាវ និង ស៊ុន ឈាន
219 * សមរភូមិភ្នំទីងជីង (Mount Dingjun) រវាង ហ័ន ចុង (Huang Zhong) (មេទ័ព លាវ ប៉ី) និង ស៊ាហូវ យាន (Xiahou Yuan) (មេទ័ព ឆាវ ឆាវ)
* សមរភូមិទន្លេហាន (Han River) រវាង ចាវ អ៊ីន (Zhao Yun) (មេទ័ព លាវ ប៉ី) និង ឆាវ ឆាវ
* សមរភូមិហ្វាងឈិន (Fancheng) រវាង គួន អ៊ី (មេទ័ព លាវ ប៉ី) និង ឆាវ យិន (Cao Ren) (មេទ័ព ឆាវ ឆាវ)
* លាវ ប៉ី បានធ្វើសញ្ជ័យលើតំបន់ហានចុង (Hanzhong) ហើយប្រកាសខ្លួនជាសម្តេចហានចុង (Prince of Hanzhong) បន្ទាប់ មកតែងតាំង គ័ន អ៊ី ជាមេទ័ពមុខ
* គ័ន អ៊ី បរាជ័យនៅក្រោមដៃទ័ពអ៊ូខាងកើត ដែលលុកលុយជីងជូវ បន្ទាប់មកត្រូវបានចាប់ខ្លួន និង ប្រហារជិវិត
220 * ឆាវ ឆាវ ស្លាប់នៅក្រុងល័រយ៉ាង (១៥ មិនា អាយុបាន ៦៥ ឆ្នាំ) (Luoyang)
221 * ឆាវ ភី (Cao Pi) ដណ្តើមរាជបល្ល័ង្ក ហើយបង្កើតរាជាណាចក្រ ឆាវ វួយ (Cao Wei)
* លាវ ប៉ី ប្រកាសខ្លួនជាអធិរាជ បង្កើតរាជាណាចក្រ ស៊ូ ហាន (Shu Han)
* ចាង ហ្វី ត្រូវបានអ្នកក្រោមបង្គាប់លួចធ្វើឃាត
222 * លាវ ប៉ី បរាជ័យក្រោមដៃ លូ ស៊ិន (Lu Xun) នៅសមរភូមិស៊ីវទីង (Xiaoting)
223 * លាវ ប៉ី ស្លាប់នៅប៉ាយទីឈិន (២១ មិថុនា អាយុបាន ៦២ ឆ្នាំ) (Baidicheng)
* លាវ សាន (Liu Shan) ឡើងគ្រងរាជ្យ ដោយមាន ជូគឹ លាង ជាឧបរាជ
* ស៊ូ ហាន ភ្ជាប់ទំនាក់ទំនងសម្ព័ន្ធភាពសាជាថ្មីជាមួយ អ៊ូ ខាងកើត
225 * រដូវស្លឹកឈើលាស់៖ ប្រតិបត្តិការសឹកភាគខាងត្បូងរបស់ ជូគឹ លាង បង្រាបមេកន្ទ្រាញ ម៉ឹង ហ័រ (Meng Hou)
226 * ឆាវ ភី ស្លាប់ (២៩ មិថុនា អាយុបាន ៣៩ ឆ្នាំ)
* ឆាវ យួយ (Cao Rui) ឡើងសោយរាជ្យបន្ត ក្រោមការទំនុកបំរុងពី ឆាវ ជិន (Cao Zhen)
228 * រដូវស្លឹកឈើលាស់៖ ប្រតិបត្តិការសឹកភាគខាងជើងលើកទី ១ របស់ ជូគឹ លាង
* សមរភូមិស៊ីនឈិន (Xincheng) រវាង មឹង តា (Meng Da) និង ស៊ីម៉ា អ៊ី (Sima Yi) (មេទ័ព ឆាវ វួយ)
* សមរភូមិធានសួយ (Tianshui) រវាង ជូគឹ លាង និង ម៉ា ជុន (Ma Xun) (មេទ័ព ឆាវ វួយ)
* សមរភូមិជាធីង (Jieting) រវាង ម៉ា ស៊ូ (Ma Su) (មេទ័ព ស៊ូ ហាន) និង ចាង ហឹ (មេទ័ព ឆាវ វួយ)
* សមរភូមិស៊ឺធីង (Shiting) រវាង លូ ស៊ិន (មេទ័ព អ៊ូ ខាងកើត) និង ឆាវ ស៊ីវ (Cao Xiu) (មេទ័ព ឆាវ វួយ)
* រដូវស្លឹករងា៖ ប្រតិបត្តិការសឹកភាគខាងជើងលើកទី ២ របស់ ជូគឹ លាង ការឡោមព័ទ្ធឈិនឆាន (Chencang)
229 * រដូវស្លឹកឈើលាស់៖ ប្រតិបត្តិការសឹកភាគខាងជើងលើកទី ៣ របស់ ជូគឹ លាង
* ស៊ុន ឈាន ប្រកាសខ្លួនជាអធិរាជ បង្កើតរាជាណាចក្រ អ៊ូ
231 * ប្រតិបត្តិការសឹកភាគខាងជើងលើកទី ៤ របស់ ជូគឹ លាង
234 * រដូវស្លឹកឈើលាស់៖ ប្រតិបត្តិការសឹកភាគខាងជើងលើកទី ៥ របស់ ជូគឹ លាង
* សមរភូមិវាលទំនាបអ៊ូចាង (Wu Zhang Plains) រវាង ជូគឹ លាង និង ស៊ីម៉ា អ៊ី ជូគឹ លាង ឈឺស្លាប់នៅក្នុងសមរភូមិ
* អតីតអធិរាជ សៀន សោយទីវង្គត
239 * ឆាវ យួយ ស្លាប់ (២២ មករា អាយុបាន ៣៥ ឆ្នាំ)
241 * ជូ យ៉ាង (Zhu Ran) ឡោមព័ទ្ធហ្វានឈិន ស៊ីម៉ា អ៊ី នាំទ័ពមករំដោះវិញ
243 * ស៊ីម៉ា អ៊ី វាយឈ្នះ ជូគឹ ខឺ (Zhuge Ke) (មេទ័ព អ៊ូ ខាងកើត)
244 * សមរភូមិស៊ីនស៊ឺ (Xingshi) រវាង ស៊ូ ហាន និង ឆាវ វួយ
247 * ប្រតិបត្តិការសឹកភាគខាងជើងលើកទី ១ របស់ ជាំង វួយ (Jiang Wei)
249 * ឧបទ្ទវហេតុនៅផ្នូរកាវភីន (Gaoping Tombs Incident)
251 * ស៊ីម៉ា អ៊ី កម្ទេចការបះបោររបស់ វ័ន លីង (Wang Ling)
* អំណាចរបស់ ឆាវ វួយ ធ្លាក់ក្នុងកណ្តាប់ដៃ ស៊ីម៉ា អ៊ី ទាំងស្រុង
* ស៊ីម៉ា អ៊ី ស្លាប់ (៧ កញ្ញា អាយុបាន ៧២ ឆ្នាំ)
252 * ស៊ុន ឈាន ស្លាប់ (អាយុបាន ៧០ ឆ្នាំ)
255 * សមរភូមិទីតាវ (Didao) រវាង ឆាវ វួយ និង ស៊ូ ហាន
* គ័នឈីវ ចៀន (Guanqiu Jian) និង វិន ឈីន (Wen Qin) បះបោរប្រឆាំងនឹងអំណាច ឆាវ វួយ
257 * ជូគឹ តាន់ (Zhuge Dan) បះបោរប្រឆាំងនឹងអំណាច ឆាវ វួយ
263 * ឆាវ វួយ ធ្វើសញ្ជ័យលើរាជាណាចក្រ ស៊ូ ហាន
* រាជាណាចក្រ ស៊ូ ហាន រលត់បាត់បង់
264 * ជាំង វួយ មានគំនិតចង់បង្កើតរាជាណាចក្រ ស៊ូ ហាន សាជាថ្មី បានបញ្ចុះបញ្ចូល ចុង ហួយ (Zhong Hui) (មេទ័ពឆាវ វួយ) ឲ្យបះបោរប្រឆាំងនឹងអំណាច ឆាវ វួយ
265 * រាជាណាចក្រ ឆាវ វួយ រលត់បាត់បង់
* ស៊ីម៉ា យ៉ាន (Sima Yan) ក្តាប់អំណាចទាំងស្រុង ហើយឲ្យអធិរាជ ឆាវ ហ័ន (Cao Huan) ប្រគល់រាជបល្ល័ង្កឲ្យ
* ការកកើតនៃរាជាណាចក្រ ជីង (Jin) 280 * រាជាណាចក្រ ជីង ធ្វើសញ្ជ័យលើរាជាណាចក្រ អ៊ូ ខាងកើត
* រាជាណាចក្រ អ៊ូ ខាងកើត រលត់បាត់បង់
* រាជាណាចក្រ ជីង បានបង្រួបបង្រួមប្រទេសចិនសាជាថ្មី ក្រោយសង្គ្រាមជិត ១០០ ឆ្នាំ (១៨៤ – ២៨០)

បងប្អូនទាំង ៣ នៃ ស៊ូ ហាន
បងប្អូនអ្នកភូមិវតប្រេស ប្រសិនជាធ្លាប់បានទស្សនារឿង សាមកុក (Romance of the Three Kingdom) ប្រាកដជាចាំមិនភ្លេចទេ ឈុត សម្បថនៅសួនដើមសេដា (Oath of the Peach Garden) ដែល លាវ ប៉ី (Liu Bei) គ័ន អ៊ី (Guan Yu) និង ចាង ហ្វី (Zhang Fei) ស្បថយកគ្នាជាបងប្អូនធម៌ ។ ឈុតនោះស្ថិតនៅក្នុងភាគទី ១ នៃរឿងតែម្តង ។
តាមការពិតឈុតនេះគឺ ជាឈុតប្រឌិតមួយនៅក្នុងប្រលោមលោកបែបប្រវត្តិសាស្រ្តមួយនេះ ដែលនិពន្ធដោយអ្នកនិពន្ធដើមសម័យរាជវង្ស ម៉ីង (Ming) ឈ្មោះ ល័ក គ័នចុង (Lou Guanzhong) ។ មូលហេតុនេះក៏ព្រោះថា សំណៅឯកសារដើមដែលសរសេរដោយ ឈិន សូវ (Chen Shou) នៅកំឡុងពេលចុងក្រោយនៃសម័យ សាមកុក តែម្តង មិនមានបញ្ជាក់អំពីហេតុការណ៍នេះទេ គឺគ្រាន់តែបញ្ជាក់ថា បុរសទាំង ៣ នេះ ពិតជាជិតស្និតនឹងគ្នាណាស់ រហូតដល់ដេកគ្រែតែមួយរូមគ្នា ។
នៅក្នុងរឿងប្រលោមលោកនេះ យើងក៏អាចឃើញមកទៀតថា បុរសទាំង ៣ នេះពិតជាស្មោះស្ម័គ្រនឹងគ្នាណាស់ ។
ដូចជាពេលដែល គ័ន អ៊ី បែកពី លាវ ប៉ី ពេលចាញ់ ឆាវ ឆាវ (Cao Cao) ។ គ័ន អ៊ី យល់ព្រមបម្រើ ឆាវ ឆាវ ក៏ព្រោះ ឆាវ ឆាវ ចាប់បានប្រពន្ធទាំង ២ របស់ លាវ ប៉ី តែក៏មានលក្ខខណ្ឌ ៣ ផងដែរ គឺ ៖
ក្រោយមកទៀត ចាង ហ្វី ក៏បង្ហាញពីចិត្តស្ម័គ្រស្មោះនឹង លាវ ប៉ី ពេលដែល លាវ ប៉ី នាំប្រជាជនជាង ១០០, ០០០ នាក់ រត់គេចពីទ័ព ឆាវ ឆាវ នៅឯ ឆាង ប៉ាន (Chang Ban) ។ ចាង ហ្វី ឈរតែម្នាក់ឯងកាន់លំពែងរបស់ខ្លួន ហើយស្រែកគម្រាមទៅកាន់ទ័ពរបស់ ឆាវ ឆាវ ថា «ចាង អ៊ីតឹ (Zhang Yide) នៅទីនេះ ! ចូលមក!» ។ ទ័ព ឆាវ ឆាវ មិនហ៊ានចូល ដែលអាចធ្វើឲ្យ លាវ ប៉ី ចំណេញពេលនឹងរត់ចេញមកបាន ។
ក្រោយមក គ័ន អ៊ី ត្រូវបានទ័ពស៊ុន អ៊ូ (Sun Wu) ចាប់បាន ហើយ ស៊ុន ឈាន (Sun Quan) បញ្ជារឲ្យគេប្រហារជីវិត គ័ន អ៊ី ក៏ព្រោះតែខ្លាចរអាសមត្ថភាពរបស់ គ័ន អ៊ី ។ លាវ ប៉ី ខឹងយ៉ាងខ្លាំង ក៏សម្រេចចិត្តនាំទ័ពពិសេសរបស់ខ្លួន ១០០,០០០ នាក់ ទៅវាយលុក ស៊ុន អ៊ូ ដោយមិនស្តាប់យោបល់របស់ ជូគឹ លាង (Zhuge Liang) និង ចាវ អ៊ីន (Zhao Yun) ឡើយ។ចាង ហ្វី ត្រូវបានតែងតាំងឲ្យធ្វើជាមេទ័ពស្រួច ប៉ុន្តែត្រូវបានលួចធ្វើឃាតដោយកូនចៅរបស់ខ្លួន ។ កំហឹង លាវ ប៉ី កាន់តែពុះកញ្ជ្រោលក្រោយពេលបាត់បង់បងប្អូនទាំងពីរនាក់របស់ខ្លួន ។ លាវ ប៉ី នាំទ័ពទៅវាយ ស៊ុន អ៊ូ តែក៏បាក់ទ័ពនៅ ស៊ាវ ទីង (Battles of Xiao Ting) ក្រោមស្នាដៃ លូ ស៊ិន (Lu Xun) អស់ទ័ពជាង ៨០,០០០ នាក់ ។ លាវ ប៉ី រត់មកដល់រាជធានី ឆឹង ទូ (Cheng Du) វិញ ស្លាប់ក្នុងសភាពជាបុរសកម្សត់ម្នាក់ ។
ដូចយើងបានឃើញហើយថា នេះជាផ្នែកនៅរឿងប្រលោមលោក តែបើប្រៀបធៀបវាទៅនឹង កំណត់ហេតុនគរទាំង ៣ (Records of the Three Kingdoms) របស់ ឈិន សូវ ឃើញ ថាមិនខុសលើសលួសគ្នាប៉ុន្មានទេ ។ សរុបមកចំណងមិត្តភាពនៃបុរសទាំង ៣ នាក់នេះ ពិតជាខ្លាំងក្លាអស្ចារ្យមែន ។ បើសម័យនេះ នរណាម្នាក់នឹងមានមិត្តប្រហាក់ប្រហែលនឹងបុរសទាំង ៣ នេះហើយ ចូរកុំបោះបង់គ្នា ថែរក្សាគ្នាគ្រប់កិច្ចការ។
ខាងក្រោមនេះជាសម្បថរបស់បុរសទាំង ៣ ៖
នៅពេលដែលនិយាយឈ្មោះ លាវ ប៉ី គ័ន អ៊ី និង ចាង ហ្វី
បើទោះជាមានត្រកូលខុសគ្នាក្តី តែពួកយើងមករួមគ្នាជាបងប្អូន
ចាប់ពីថ្ងៃនេះតទៅមុខ យើងរួបរួមគ្នាដើម្បីប្រយោជន៍រួមតែមួយគត់
ជួយអ្នកដែលមានបញ្ហា និង សង្គ្រោះអ្នកដែលមានគ្រោះថ្នាក់
យើងនឹងសងសឹកឲ្យមហាហាន និង បង្រួបបង្រួមប្រជាជនហានទាំងអស់វិញ
យើងមិនកើតថ្ងៃខែឆ្នាំជាមួយគ្នាក៏ពិតមែន
តែយើងសង្ឈឹមថានឹងបានស្លាប់នៅថ្ងៃខែឆ្នាំរួមគ្នា
សូមឋានសួគ៌ និង ផែនដី ជួយជាសាក្សីចំពោះរឿងនេះផង
ប្រសិនបើជាយើងក្បត់នឹងបងប្អូនរបស់ខ្លួន
សូមឋានសួគ៌ និង ប្រជាជននៃផែនដីនេះ ប្រហារយើងចុះ
រឿងសាមកុក
រឿង សាមកុក ភាគទី ១
រឿង សាមកុក ភាគទី ២
រឿង សាមកុក ភាគទី ៣
រឿង សាមកុក ភាគទី ៤
រឿង សាមកុក ភាគទី ៥
រឿង សាមកុក ភាគទី ៦
រឿង សាមកុក ភាគទី ៧
រឿង សាមកុក ភាគទី ៨
រឿង សាមកុក ភាគទី ៩
រឿង សាមកុក ភាគទី ១០
ស្រីហិតោបទេស
ការគប់មិត្ត
ការបំបែកមិត្ត
សង្គ្រាម
សន្តិភាព

- គ័ន អ៊ី បម្រី ហង់តេ សៀន (Emperor Xian) មិនមែន ឆាវ ឆាវ (ឆាវ ឆាវ ជាឧបរាជ ក្តោបអំណាចរាជការទាំងមូលនៅពេលនោះ) ។
- ប្រពន្ធទាំង ២ របស់ លាវ ប៉ី ត្រូវតែទទួលបានការគោរព ។
- គ័ន អ៊ី មានសិទ្ធនឹងចាកចេញពី ឆាវ ឆាវ ប្រសិនបើដឹងថា លាវ ប៉ី នៅឯណា ។